ព័ត៌មានអន្តរជាតិ

លីប៊ី ព្យួរតំណែងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល

នាយករដ្ឋមន្ត្រីលីប៊ីបានព្យួរការងាររដ្ឋមន្ត្រីការបរទេសលោកស្រី Najla Mangoush កាលពីថ្ងៃអាទិត្យ ហើយធ្វើការស៊ើបអង្កេតលើមន្រ្តីរូបនេះ បន្ទាប់ពីអ៊ីស្រាអែលបានអះអាងថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក Eli Cohen បានជួបជាមួយលោកស្រីកាលពីសប្តាហ៍មុន បើទោះបីជាប្រទេសទាំងពីរគ្មានទំនាក់ទំនងផ្លូវការក៏ដោយ។

ចំណាត់ការរបស់មេដឹកនាំលីប៊ី ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលចេញសេចក្ដីថ្លែងការណ៍ស្តីពីជំនួបនោះដោយអះអាងថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដែលការណ៍នេះ បង្កឱ្យមានការតវ៉ាតូចៗនៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់ភាពស្របច្បាប់របស់អ៊ីស្រាអែល។

ក្រសួងការបរទេសលីប៊ី បាននិយាយថា លោកស្រី Mangoush បានច្រានចោលការជួបជាមួយតំណាងរបស់អ៊ីស្រាអែល ហើយថាអ្វីដែលបានកើតឡើងគឺជា «ការជួបគ្នាដោយចៃដន្យ និងមិនបានត្រៀមទុកក្នុងកំលុងពេលកិច្ចប្រជុំក្រសួងការបរទេសនៅអ៊ីតាលី»។ ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Libya suspends foreign minister after meeting with Israeli foreign minister

adm

Leave a Reply

Your email address will not be published. Required fields are marked *