ព័ត៌មាន

ឯកសារចំនួន៣៧ រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង

ភ្នំពេញ)៖ ឯកសារចំនួន៣៧ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅល្ងាចថ្ងៃថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។   ឯកសារទាំងនេះត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។   ឯកសារទាំង៣៧នេះ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចផ្លូវរដ្ឋលើកទី២ របស់លោក ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ៕

ព័ត៌មាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន

  ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃដដែលនៅវិមានសន្តិភាពដដែល លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបន្តជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។   ក្រោយជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើនរវាងកម្ពុជា និងចិន៕

ព័ត៌មាន

ព្រះមហាក្សត្រខ្មែរ និងលោកប្រធានាធិបតីចិន ជួបសវនាការ

ភ្នំពេញ)៖ ដូចកម្មវិធីដែលបានគ្រោងទុកនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីបានអញ្ជើញដល់ប្រទេសកម្ពុជា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានអញ្ជើញចូលគាល់ និងជួបសវនាការលើការងារមួយចំនួនជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង៕

ព័ត៌មាន

មិត្តចាស់ដ៏ស្និទ្ធស្នាល, សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនពីង ជួបគ្នាជាថ្មីលើដីកម្ពុជា

  ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាមិត្តចាស់យូរឆ្នាំបានជួបគ្នាជាថ្មី នៅវិមានសន្តិភាព។ ជំនួបនេះធ្វើឡើងជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចជាថ្មីរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ក៏ដូចជារំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ព្រមទាំងជជែករកនូវគន្លឹះថ្មីៗ ដើម្បីជាចំណែកជំរុញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ឱ្យរឹតតែរឹងមាំ និងខ្លាំងក្លាថែមទៀត៕

ព័ត៌មាន

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចិន ស៉ី ជីនពីង ក្នុងកិច្ចចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

ភ្នំពេញ)៖ នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។   ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖   តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខ្ញុំមានក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា។ ការមកដល់របស់ខ្ញុំ គឺស្របពេលដែលកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដូច្នេះហើយ តាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ខ្ញុំសូមជូនពរជ័យឆ្នាំថ្មីដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលប្រៀបដូចជាបងប្អូន។   កម្ពុជាមានអរិយធម៌គួរឱ្យគោរពយូរអង្វែងមកហើយ។ ប្រជាជនកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាម បានកសាងអរិយធម៌ដ៏រុងរឿងអស្ចារ្យនេះ ហើយបានបង្កើតការចូលរួមចំណែកដ៏សំខាន់ ក្នុងវឌ្ឍនភាពរបស់មនុស្សជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអនុវត្តយ៉ាងក្លៀវក្លានូវយុទ្ធសាស្រ្តបញ្ចកោណ កម្ពុជាបានមើលឃើញកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅ។ ខ្ញុំមានភាពជឿជាក់ថា ជាមួយការប្រទានពរជ័យពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំ […]

ព័ត៌មាន

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន១០លើក ថយចុះ១០លើកបើប្រៀបធៀបឆ្នាំ២០២៤

ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។ នេះបើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។   លោកបានឱ្យដឹងថា រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន៤ ករណី។   ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ២ ករណី។ រីឯកំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ១ករណីដូចគ្នា៕

ព័ត៌មាន

រកឃើញជ័យលាភីសែលហ្វី (Selfie) អង្គរសង្រ្កាន្ដ ប្រធានបទ «ញញឹមសាទរ»

ការប្រកួតថតរូបសែលហ្វីអង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ញញឹមសាទរ» ពេលនេះបានរកឃើញម្ចាស់ជ័យលាភីហើយ។ នាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីនៃការប្រកួតសែលហ្វីអង្គរសង្រ្កាន្តឆ្នាំ២០២៥នៅឆាកតន្ដ្រី «សួស្តីឆ្នាំថ្មី» ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។   គួររំលឹកដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ បានរៀបចំឱ្យមានជាការប្រកួតសែលហ្វី (Selfie) ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមរបស់ពុកម៉ែ មាមីង បងប្អូន ដែលអញ្ជើញមកទស្សនាកំសាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញ និងបំផុសចលនាផ្សព្វផ្សាយពីអង្គរសង្រ្កាន្តក្នុងស្រទាប់មហាជន ដែលអញ្ជើញមកចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។   ការប្រកួតត្រូវបានរៀបចំ ជា ២វិញ្ញាសារគឺ៖ វិញ្ញាសារទោល (Solofie) និងវិញ្ញាសារគូ (Couplefie)។ ក្រោយពីដាក់ឱ្យមហាជន អ្នកគាំទ្រចូលរួមបោះឆ្នោតតាមរយៈការ react នៅលើរូបក្នុងទំព័រព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជ័យលាភីចំនួន ៦ រូប លើ២វិញ្ញាសារ ត្រូវបានមហាជនបោះឆ្នោតឱ្យច្រើនជាងគេ។   ចំពោះរង្វាន់ដែលទទួលបានរួមមាន៖ ពាន១ ប្រាក់រង្វាន់ ដែលមាន លេខ ១ ទឹកប្រាក់ ១ […]

ព័ត៌មាន

ពិធីដង្ហែព្រះពុទ្ធបដិមា និងពិធីស្រង់ព្រះ ជាពិធីដ៏សំខាន់មួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃបញ្ចប់

សៀមរាប៖ នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។   ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។   ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី និងទឹកអប់ យកមកស្រង់ព្រះពុទ្ធបដិមា, អ្នកមានគុណ, អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំនាឱកាសឆ្នាំថ្មី។

ព័ត៌មាន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី ស៊ី ជីនពីង មកកម្ពុជា ដែលជាទស្សនកិច្ចស្តែងឱ្យឃើញពីសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងសុន្ទរកថាស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននេះ ស្តែងឱ្យឃើញនូវសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។ មិត្តភាពកម្ពុជា-ចិន ជាមិត្តភាពប្រវត្តិសាស្ត្រ និងយូរអង្វែង ប្រទេសយើងទាំងពីរ បានពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ដែលចាប់ផ្តើមនូវជំនាន់សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ បន្តដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងដល់រាជរដ្ឋាភិបាល បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន ឈានដល់ចំណុចខ្ពស់បំផុត ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។   សម្តេចបន្ថែមថា «ប្រទេសយើងទាំងពីរកំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព […]

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតី ស៊ី ជីនពីង

  ៊ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសារថា កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។   ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ លោកប្រធានធិបតីនឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។   លោកប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។   ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ៕