រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឥតគិតថ្លៃ រយៈពេលមួយខែហើយនឹងមិនអនុញ្ញាតឲ្យបុគ្គលណាដែលមិនគោរពតាមការណែនាំ។ យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) គឺជាផ្លូវល្បឿនលឿន ដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។ ក្រសួងបន្តថា ក្នុងន័យដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជនឱ្យបានទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគបានសម្រេចអនុញ្ញាតឱ្យសាធារណជនដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល១ខែគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿនរួមមាន៖ រថយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឡើងទៅ។ ជាមួយគ្នានោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះក្រើនរំលឹកដល់សាធារណជនសូមមេត្តាចូលរួមគោរពបទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿនមានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ៕
ព័ត៌មានសិល្បះនិងកីឡា
លោក ស្នងការដ្ឋានបញ្ជាក់ថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង
ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋានបញ្ជាក់ថា ពាក់ព័ន្ធ គោលដៅចរាចរណ៍នៅខេត្តស្ទឹងត្រែងនោះ ពេលនេះស្នងការដ្ឋាននគរបាលខេត្ត សុំធ្វើការបំភ្លឺលើករណីមួយចំនួន ដោយអះអាងថា សុទ្ធតែបេសកកម្មដោយស្របច្បាប់ទាំងអស់។ ស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺលើករណីមួយ ស្នងការដ្ឋាន បានបំភ្លឺផ្ទាល់មាត់ថា ពាក់ព័ន្ធតារាងបែកចែកប្រាក់៧០ភាគរយដល់ក្រុមការងារដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គឺជាប្រាក់រង្វាន់លើកទឹកចិត្ត(ប្រាក់អប្បហារ) ប៉ុណ្ណោះ។ ស្នងការដ្ឋានក៏បានបំភ្លឺបន្តថា ចំពោះកម្លាំងការពារវរការពារព្រំដែននេះ លោកស្នងការបានចេញលិខិតបង្គាប់ការ (បេសកកម្ម) ចេញពីអង្គភាពចាត់ចែងទៅជួយក្នុងកិច្ចការចរាចរណ៍ ដោយសារខាងចរាចរណ៍ខ្វះកម្លាំង ក្នុងនេះលិខិតបង្គាប់ការរបស់ស្នងការដ្ឋានបានប្រគល់ភារៈកិច្ចជូនលោកវរសេនីយ៍ទោ ឈឿន ម៉េង ទទួលខុសត្រូវដឹកនាំនិងត្រួតពិនិត្យក្រុមទាំង៣ រួមមានគោលដៅផ្លូវជាតិលេខ៧៨ គោលដៅផ្លូវជាតិលេខ៧ និងគោលដៅផ្លូវជាតិលេខ៩។ ដោយឡែកពាក់ព័ន្ធការដាក់កាមេរ៉ាបាញ់ល្បឿនយានយន្ត លោកស្នងការតែងតែអប់រំណែនាំមន្ត្រីរបស់ខ្លួនត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្លាប់សាធារណៈអោយបាញ់ល្បឿនតែថ្ងៃសេសប៉ុណ្ណោះ តែមានមន្ត្រីខិលខួចមួយចំនួននៅគោលដៅលួចបាញ់ថ្ងៃគូ ។ ក្រោយសារព័ត៌មានចេញផ្សាយ លោកស្នងការក៏បានណែនាំមន្ត្រីឈរជើងនៅគោលដៅខាងលើទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន ។ មិនត្រឹមតែប៉ុណ្ណោះលោកស្នងការ តែងណែនាំជាប្រចាំថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយកឈ្នះឡាវ ៤-១ ឡើងឈរលេខ១ពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១
រាជធានីភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ៤១ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋានThienTruongទីក្រុងNamDinhប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ខែឧសភាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។ ក្រុមយុវជនគោព្រៃកម្ពុជា U23 បានបង្ហាញទម្រង់លេងល្អប្រសើររបស់ខ្លួនក្នុងការប្រកួតជាមួយ U23 ឡាវ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងតង់ទី១។ គ្រាប់បាល់បើកឆាកដំបូងរកបានដោយខ្សែប្រយុទ្ធសៀងចាន់ធានិង១គ្រាប់ទៀតរកបានដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករឡាវ ក្រោយពីកីឡាករសាទី របស់កម្ពុជាស៊ុតចំគោលដៅឡងត្រូវជើងខ្សែការពារឡាវ។ ចូលដល់ការប្រកួតតង់ទី២ក្រុមកម្ពុជាមានឱកាសវាយសម្រុកទៅមុខទីក្រុមឡាវហើយកីឡាករកម្ពុជារកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៦៣ដោយកីឡាករ គី រីណា និងនៅនាទីទី៧១ ដោយកីឡាករ អ៊ឹម សំអួន ដែលទើបនឹងប្តូរចូល។ ចំណែកក្រុមឡាវក៏រកបានមួយគ្រាប់សងវិញដែរនៅនាទីទី៦៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំឡើងឈរលេខ១ក្នុងពូលBមាន៣ពិន្ទុនៅក្នុងដៃជាមួយក្រុមម៉ាឡេស៊ីដែលយកឈ្នះថៃ១ទល់០។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិសិង្ហបុរីនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែឧសភាខណៈដែលក្រុមជម្រើសជាតិឡាវនឹងត្រូវប៉ះម៉ាឡេស៊ីនៅម៉ោង៧យប់ថ្ងៃដដែលនោះដែរ។ គួរបញ្ជាក់ថាការប្រកួតវគ្គជម្រុះក្នុងពូលBនេះកម្ពុជាត្រូវប៉ះថៃថ្ងៃទី១៤ឧសភានិងប៉ះម៉ាឡាស៊ីថ្ងៃទី១៦ឧសភាដើម្បីប្រជែងយកក្រុមដែលខ្លាំងលេខ១និងលេខ២ក្នុងពូលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEAGame)លើកទី៣១នៅឆ្នាំនេះក្នុងវិញ្ញាសាបាល់ទាត់គឺពូលA មានដូចជា ហ្វីលីពីន, ម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈដែលពូល B មាន ឡាវ, កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី និងថៃ៕