ព័ត៌មានអន្តរជាតិ

២០ឆ្នាំ ការផលិតប្លាស្ទិកកើនដល់៤៦០លានតោន រុញផែនដីឲ្យកាន់តែក្តៅ

ការផលិតប្លាស្ទិកប្រចាំឆ្នាំបានកើនឡើងទ្វេដងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដល់ ៤៦០លានតោន ហើយកំពុងស្ថិតនៅលើផ្លូវកើនឡើងរហូតដល់បីដងក្នុងរយៈពេល ៤ទសវត្សរ៍ខាងមុខ។   អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា ប្លាស្ទិកចំនួន ៤៦០លានតោន ក្នុងនោះមានតែ ៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ហើយការរួមចំណែករបស់វា គឺការធ្វើឱ្យកំដៅផែនដីអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៦០។   ឆ្លើយតបនឹងបញ្ហាធ្ងន់ធ្ងរនេះ អ្នកតំណាងមកពីប្រទេសចំនួន១៧៥ នៅថ្ងៃអង្គារទី២៣ ខែមេសា បានចាប់ផ្តើមកិច្ចពិភាក្សារួមគ្នា ស្តីអំពីសន្ធិសញ្ញាពិភពលោកដែលបានស្នើឡើងដើម្បីកាត់បន្ថយការបំពុលប្លាស្ទិក ដែលត្រូវបានរកឃើញនៅគ្រប់ទីកន្លែង ចាប់ពីកំពូលភ្នំរហូតដល់បាតមហាសមុទ្រ។ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ៖ ហ្វីលីពីនជាប្រទេសកើតជំងឺអេដស៍ខ្លាំងបំផុតមួយរបស់ពិភពលោក

ការឆ្លងមេរោគអេដស៍កំពុងកើនឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយអ្នកជំនាញបានស្តីបន្ទោសការណាត់ជួបតាមអ៊ីនធើណិត និងកង្វះការអប់រំអំពីបញ្ហាផ្លូវភេទ បានជំរុញឱ្យអត្រាឆ្លងមេរោគអេដស៍រីករាលដាលខ្លាំង។   ស្របពេលតិចជាងមួយភាគរយនៃប្រជាជនសរុបជាង ១១០លាននាក់របស់ប្រទេសហ្វីលីពីន បានធ្វើរោគវិនិច្ឆ័យរកឃើញផ្ទុកជំងឺអេដស៍នោះ ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វីលីពីនជាប្រទេសកើតមេរោគនេះខ្លាំងបំផុតមួយរបស់ពិភពលោក។ ទន្ទឹមគ្នា មន្ត្រីសុខាភិបាលហ្វីលីពីនបានព្រមានថា ចំនួនអ្នកធ្វើតេស្តវិជ្ជមានមេរោគអេដស៍ជារៀងរាល់ឆ្នាំកំពុងកើនឡើង ដូច្នេះគេរំពឹងថា អត្រាឆ្លងជំងឺនេះ អាចកើនឡើងលើសពីទ្វេដង ដល់ជាង ៤០០,០០០នាក់នៅឆ្នាំ ២០៣០។   ភាគច្រើននៃការឆ្លងមេរោគអេដស៍ថ្មីៗ គឺស្ថិតក្នុងចំណោមបុរសរួមភេទជាមួយបុរស និងស្ត្រីកែភេទ ហើយក្មេងជំទង់កើនឡើងខ្លាំងជាងគេ។ ការសិក្សាផ្នែកសុខភាពផ្លូវភេទរបស់វិទ្យាស្ថានប្រជាជនហ្វីលីពីនក្នុងឆ្នាំ ២០២១ បានបង្ហាញថា ជាងមួយភាគបីនៃយុវជនហ្វីលីពីន។

ព័ត៌មានអន្តរជាតិ

Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ

(ភ្នំពេញ)៖ ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ ។ នេះបើយោងតាមបណ្តាញសង្គម របស់ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។   កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលុបចោលគណនីដែលមិនបានប្រើប្រាស់រយៈពេល ២ ឆ្នាំ។ មានន័យថា រាល់ទិន្នន័យរបស់អ្នកទាំងអស់ដែលរក្សាទុកនៅក្នុង Gmail, YouTube, Photos, Docs, Drive, Meet និង Calendar អាចនឹងត្រូវលប់ចោល។   គណនីដែលត្រូវបានរាប់ថា មានសកម្មភាព ដរាបណាអ្នកប្រើប្រាស់ធ្វើការ log-in ចូលរួមធ្វើសកម្មភាពណាមួយដូចជា អាន ឬបញ្ជូនសារ, មើលវិដេអូក្នុងយូធូប ឬប្រើប្រាស់ Google Search ជាដើម។

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនមេ TikTok គ្រោងដកខ្លួនចេញពីវិស័យហ្គេម ដោយសារការរឹតបន្តឹងក្នុងប្រទេសចិន

ថ្មីៗនេះក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានឱ្យដឹងថា ខ្លួននឹងរៀបចំរចនាសម្ព័ន្ធអាជីវកម្មហ្គេម Nuverse របស់ខ្លួនឡើងវិញ ហើយទំនងជានឹងដកខ្លួនចេញពីវិស័យហ្គេមតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។   Nuverse ត្រូវបានគេស្គាល់ថា ជាភ្លេតហ្វមហ្គេមដ៏ពេញនិយមរបស់ក្រុមហ៊ុន ByteDance ដែលត្រូវបានដាក់ដំណើរការនៅក្នុងឆ្នាំ២០២១ ហើយក៏ជាភ្លេតហ្វមហ្គេមប្រកួតប្រជែងជាមួយ Tencent និង NetEase ផងដែរ។ យ៉ាងណាមិញជុំវិញមូលហេតុដកខ្លួនចេញពីហ្គេម Nuverse នេះមិនត្រូវបាន ByteDance បញ្ជាក់នោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងបណ្តាលមកពីបទបញ្ញត្តិនៃការរឹតបន្តឹងផ្សេងៗក្នុងប្រទេសចិន។   ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា ByteDance កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនហ្គេមរបស់ខ្លួន និងមានគម្រោងបិទក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងមិនមានគម្រោងវិលត្រឡប់ទៅកាន់ទីផ្សារហ្គេមដែលមានតម្លៃប្រមាណ ១៨៥ពាន់លានដុល្លារនោះវិញនោះទេ៕  

ព័ត៌មានអន្តរជាតិ

រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជាតិ

ថ្មីៗនេះទទួលដំណឹងមកថា ប្រទេសរុស្ស៊ីគ្រោងបិទបណ្តាញឯកជននិម្មិត (VPN) នៅក្នុងប្រទេសរបស់ខ្លួន ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។   យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានឱ្យដឹងថា ការដាក់កម្រិតនេះនឹងមិនសំដៅទៅលើសេវាកម្ម VPN ទូទាំងអ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ ពោលគឺ សម្រាប់តែបណ្តាញឯកជននិម្មិត (VPN) និង Protocols VPN ដែលសំដៅដល់សំណុំច្បាប់រៀបចំទិន្នន័យតែប៉ុណ្ណោះ។ RIA បានបញ្ជាក់ថា ការបិទ VPN នេះនឹងត្រូវបានអនុវត្តនៅលើបណ្តាញទំនាក់ទំនងចល័តសម្រាប់ចរាចណ៍បរទេស ដែលត្រូវបានគេកត់សម្គាល់ថា បានគំរាមកំហែងដល់សន្តិសុខជាតិ។  

ព័ត៌មានអន្តរជាតិ

ផ្លូវដឹកជញ្ជូនសំខាន់ៗចំនួន ២ ត្រូវបានបិទ ដោយសារសង្គ្រាមក្បែរព្រំដែនមីយ៉ាន់ម៉ា

ការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នាថ្ងៃសៅរ៍នេះ បានបិទផ្លូវយុទ្ធសាស្ដ្រចំនួន ២ ដែលជាផ្លូវនាំចេញទំនិញទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា គឺប្រទេសចិន។ ការណ៍នេះបានរារាំងដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជះឥទ្ធិពលដល់ការប្ដូរប្រាក់បរទេសផងដែរ។   ការបិទផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ កំពុងធ្វើឱ្យមានការកើនឡើងនូវតម្លៃទំនិញលើទីផ្សារ និងរារាំងដល់សមត្ថភាពរបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ក្នុងការបញ្ជូនកម្លាំងបន្ថែម ដើម្បីដោះស្រាយការវាយលុកនេះ។ ប្រជាជនដែលរស់នៅក្បែរតំបន់ជម្លោះបានលើកឡើងថា តម្លៃអង្ករបានកើនដល់ ៩០ដុល្លារក្នុងមួយបាវ ខណៈដែលតម្លៃមុនពេលមានជម្លោះ គឺនៅត្រឹម ៧៥ដុល្លារតែប៉ុណ្ណោះ។ ប្រសិនបើជម្លោះនៅតែបន្ដ ប្រជាជននឹងពុំអាចផ្គត់ផ្គង់ជីវភាពរស់នៅបានឡើយ។ ប្រភព៖ CNA

ព័ត៌មាន ព័ត៌មានអន្តរជាតិ

iPhone 17 នឹងផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា

ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា សា្មតហ្វូនម៉ូដែល iPhone 17 នឹងត្រូវបានផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា ជាមួយនឹងការផ្លាស់ប្តូរផលិតកម្ម iPhone រហូតដល់ទៅ ២៥ភាគរយឯណោះ ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។   នេះជាលើកទី១ ហើយដែលទទួលបានរបាយការណ៍មកថា Apple នឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPhone 17 របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាអ្នកទទួលខុសត្រូវក្នុងការផលិតផ្តាច់មុខនោះ។ ដោយកន្លងមក Apple ធ្លាប់តែជូនដំណឹងអំពីការដំឡើង និងផលិតនៅទីតាំងគោលដៅមួយចំនួនដូចជា ឥណ្ឌា និងវៀតណាម តែយ៉ាងណាចំពោះការផលិតក៏នៅតែត្រូវបានរៀបចំភាគច្រើនចេញពីរោងចក្រដ៏ធំរបស់ Apple ក្នុងប្រទេសចិនដដែល។   ទាក់ទងនឹងបញ្ហានេះ មានហេតុផលមួយចំនួនដែលត្រូវបានគេរំពឹងថា Apple អាចនឹងពិចារណាផ្លាស់ប្តូរផលិតកម្ម iPhone របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាពិតមែន។ ហេតុផលទីមួយនោះគឺ ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំ និងរីកចម្រើនសម្រាប់ស្មាតហ្វូន។

ព័ត៌មានអន្តរជាតិ

YouTube ចាប់ផ្តើមដាក់ដំណើរការមុខងារបិទ Ads ជាសកលហើយ

កម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube បានដាក់ចេញមុខងារហាមឃាត់ការផ្សាយពាណិជ្ជកម្ម (Ads) នៅទូទាំងប្រទេសហើយ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីទទួលបានមុខងារថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។   ត្រឡប់ទៅខែមិថុនា Google ដែលជាក្រុមហ៊ុនមេរបស់ YouTube បានធ្វើតេស្ដសាកល្បងនូវមុខងារថ្មីមួយ ដែលមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើជម្រើសកម្មវិធីបិទ Ads ផ្ទាំងពាណិជ្ជកម្ម នៅអំឡុងពេលទស្សនាវីដេអូនៅលើ YouTube នោះទេ។ ប៉ុន្តែក្រោយការសាកល្បងមួយរយៈ ពេលនេះ YouTube បានធ្វើការប្រកាសជាផ្លូវការហើយ ថាខ្លួនកំពុងបើកដំណើរការហាមឃាត់ Ads ផ្ទាំងពាណិជ្ជកម្មនោះដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ប្រើសេវាកម្ម YouTube Premium ប្រសិនបើចង់ទស្សនាវីដេអូដោយគ្មានផ្ទាំងពាណិជ្ជកម្មរំខាន។

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលវាយប្រហារលើគោលដៅភេរវករចំនួន ១១,០០០ទីតាំងនៅហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង

កងទ័ពអ៊ីស្រាអែល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារលើគោលដៅក្រុមសកម្មប្រយុទ្ធជាង ១១.០០០ទីតាំងនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ដែលកំពុងបន្តជាមួយក្រុមហាម៉ាស។   សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលអះអាងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានវាយប្រហារគោលដៅជាង ១១.០០០ទីតាំង ដែលជាកម្មសិទ្ធិរបស់អង្គការភេរវករនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។   តំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានមើលឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពជើងគោកអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ខណៈដែលអ៊ីស្រាអែលបានជំរុញបេសកកម្មរបស់ខ្លួន ដើម្បី កម្ទេចក្រុមហាម៉ាស បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសម្លាប់មនុស្ស ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងទឹកដីអ៊ីស្រាអែល។

ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានអន្តរជាតិ

FIFA សម្រេចហាមឃាត់លោក Rubiales ពីបាល់ទាត់រយៈពេល ៣ឆ្នាំ ពីបទចាប់បង្ខំថើបកីឡាការិនីអេស្ប៉ាញ

ស្ថានប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចេញប្រកាសនៅថ្ងៃចន្ទ បានសម្រេចដាក់ការហាមឃាត់រយៈពេល ៣ឆ្នាំ នៅលើអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បន្ទាប់ពីលោកបានចាប់បង្ខំថើបបបូមាត់កីឡាការិនី Jenni Hermoso ដែលជាម្ចាស់ពានរង្វាន់ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ FIFA បានលើកឡើងថា «លោក Rubiales ឥឡូវនេះបានរងការហាមឃាត់ ពីសកម្មភាពទាំងអស់ ក្នុងវិស័យបាល់ទាត់ រយៈពេល ៣ឆ្នាំ» ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ កន្លងមកជាបណ្តោះអាសន្នបានព្យួរលោក Rubiales ពីការងាររយៈពេល ៩០ថ្ងៃ បន្ទាប់ពីការថើបដោយមិនមានស្នើសុំរបស់លោក អំឡុងពេលពិធីបំពាក់មេដាយ ក្រោយពីក្រុមស្ត្រីអេស្ប៉ាញ បានឈ្នះពានរង្វាន់ Women’s World Cup នៅទីក្រុង Sydney កាលពីខែសីហា។