ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ទីលានកីឡាវាយកូនគោលCITY GOLF ប្រកាសរៀបចំការប្រកួត Honma Championshipនៅថ្ងៃទី២៣ ខែកញ្ញា

ទីលានកីឡាវាយកូនគោលខ្នាតតូចកម្រិតស្តង់ដារអន្តរជាតិ នៅកម្ពុជា CITY GOLF បានប្រកាសថា នឹងរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championship ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកញ្ញា នៅទីលានកីឡាវាយកូនគោល CITY GOLFផ្ទាល់ ដែលមានទីតាំង ស្ថិតនៅ ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championship ឆ្នាំ២០២៣ នឹងត្រូវធ្វើការប្រកួតផ្លូវការនៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៣ កីឡាករដែលចូលរួមប្រកួតប្រជែងមិនមែនជាកីឡាករវាយកូនគោលអាជីពនោះទេ គឺសមាសភាពកីឡាករកម្រិតមធ្យម និងកីឡាករថ្មីៗដែលទើបតែចូលហ្វឹកហាត់។ សម្រាប់ការប្រកួតនេះមានរយៈពេល១ព្រឹក កីឡាករដែលទទួលបានចំណាត់ នឹងរង្វាន់លើកទឹកចិត្តជាច្រើនពីHonmaផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *