ព័ត៌មាន ព័ត៌មានអន្តរជាតិ

ប្រទេសក្នុងតំន់អឺរ៉ុបឬហៅថាលោកខាងលិចព្យាករថារុស្ស៊ីនឹងប្រកាសសង្គ្រាមជាមួយអ៊ុយក្រែននៅទិវាជ័យជម្នះ ៩ឧសភា

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបានព្យាករថា រុស្ស៊ីនឹងប្រកាសសង្គ្រាមជាមួយអ៊ុយក្រែនក្នុងទិវាជ័យជម្នះថ្ងៃទី៩ខែឧសភាដើម្បីប្រមូលកម្លាំងទាំងអស់របស់រុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះប្រទេសក្នុងតំបន់អឺរ៉ុបក៏បានបង្កើនការផ្តល់ជំនួយអាវុធទៅឲ្យប្រទេសអ៊ុយក្រែនផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី០៣ខែឧសភា ឆ្នាំ២០២២បានផ្សាយថាចក្រភពអង់គ្លេសនៅថ្ងៃទី២ខែឧសភាបានប្រកាសថាខ្លួននឹងផ្ដល់ជំនួយយោធាបន្ថែមគិតជាទឹកប្រាក់៣៧៥លានដុល្លារដល់អ៊ុយក្រែនក្នុងនោះរួមមានទាំងបរិក្ខារនៃប្រព័ន្ធ electronic warfare និងប្រព័ន្ធរ៉ាដាផងដែរ។

ចក្រភពអងគ្លេសបានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះច្រើនជាង ៥,០០០ដើមនិងប្រព័ន្ធការពារដែនអាកាស៥គ្រឿងរួមទាំងគ្រាប់រំសេវជាច្រើនទៅឱ្យអ៊ុយក្រែនចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈមកដែលបានបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែននិងធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួសព្រមទាំងបង្កឱ្យមានជនភៀសខ្លួនរាប់លាននាក់។

ក្រៅពីអង់គ្លេស,ប្រទេសលោកខាងលិចមួយចំនួនទៀតតួយ៉ាងដូចជាសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធានិងមនុស្សធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអ៊ុយក្រែនហើយគិតមកទល់ពេលនេះទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាច្រើនជាង៣ពាន់លានដុល្លារដល់ទីក្រុងកៀវ ខណៈដែលលោក ចូ បៃឌិន កំពុងស្នើសុំឱ្យសភាអាមេរិកទម្លាក់កញ្ចប់ថវិកាបន្ថែមច្រើនជាង២០ពាន់លានដុល្លារដល់អ៊ុយក្រែន។

ប៉ុន្តែព្រមពេលជាមួយគ្នានេះរុស្ស៉ីកាលពីសប្ដាហ៍មុនបានចោទប្រកាន់ថាបណ្ដាប្រទេសជាសមាជិកNATOកំពុងធ្វើសង្រ្គាមដោយប្រយោលជាមួយរុស្ស៉ីតាមរយៈការបញ្ជូនអាវុធដូចទឹកបាក់ទំនប់ទៅឱ្យអ៊ុយក្រែន៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *