ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឧបនាយករដ្ឋមន្ត្រីទីម័រ ៖ ប្រជាជនទីម័រចង់មកទស្សនា នៅកម្ពុជា កិច្ចសហប្រតិបត្តិការទេសចរណ៍ ពិតជាមានសារៈសំខាន់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីម័រ បានគូសបញ្ជាក់សារជាថ្មីអំពីបំណងរបស់ប្រជាជនទីម័រដែលចង់មកទស្សនានៅកម្ពុជា ដូច្នេះ ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រេចគោលដៅនេះ។

ឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការជំរុញលើកកម្ពស់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរសម្រាប់អ្នកទេសចររវាងប្រទេសទាំងពីរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *