សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មាន
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ទទួលបានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់
(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,៤២២ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,២៦៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត សាធារណជនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ពួកគេផងដែរ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង […]
ព្រះរាជពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រះបរមរាជវាំង ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស យាង និងអញ្ជើញចូលរួមដង្ហែព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកទី២៨ ខែតុលា ឆ្នាំ២០២៤។ រូបថត៖ តេឡេក្រាមសម្តេចធិបតី
ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ អញ្ជើញជាសហធិបតីក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សិក្ខាសាលានេះរៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីបច្ចេកទេសទទួលបន្ទុកលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងទាំងពីរ ជាច្រើនរូប។
ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស្វាយរៀង សាទរពិធីរត់ភ្លើងគប់កីឡាជាតិ មុនពិធីបើកផ្លូវការ នាថ្ងៃពុធនេះ
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានបន្ដដំណើរដល់ខេត្តស្វាយរៀង ដោយទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កាលពីចុងសប្ដាហ៍កន្លងទៅ មុនឈានដល់ពិធីបើកការប្រកួតជាផ្លូវការនាថ្ងៃទី៣០ ខែតុលាឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ពិធីរត់ភ្លើងគប់ នៅខេត្តស្វាយរៀងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ព្រមទាំងកងកម្លាំង ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើន។ ថ្លែងនាឱកាសនោះ ឯកឧត្តម ប៉េង ពោធិសា បានថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ដែលបានជ្រើសរើសយកខេត្តស្វាយរៀងធ្វើជាម្ចាស់ផ្ទះក្នុងពិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យមួយនេះ ស្របពេលខេត្តស្វាយរៀង ក៏បានត្រៀមកីឡាករ-កីឡាការិនី ១៧០នាក់ ត្រៀមចូលរួមប្រកួតលើ ១៦ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប្រចាំ […]
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ……………..
សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន ៣ជំពូក និង ២២មាត្រា។ ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងធានាដល់ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក៏ដូចជាបន្តនិរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការសម្រេចឱ្យបាននូវគោលដៅសំខាន់២ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ ឆ្នាំ២០២៣ ជាឆ្នាំពិសេស ពោលគឺជាឆ្នាំអន្តរកាលនៃការផ្លាស់ប្តូររាជរដ្ឋាភិបាលពីនីតិកាលទី៦ មកនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបោះឆ្នោតសកលដែលបានរៀបចំឡើងឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តម្លាភាព និងទទួលយកបានជាអន្តរជាតិ និងជាឆ្នាំអន្តរកាលនៃការអនុវត្ត “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤” ដែលជាដំណាក់កាលចុងក្រោយបន្ទាប់ពីសម្រេចលទ្ធផលដ៏ជោគជ័យក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ មកកាន់ការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាឆ្នាំដំបូង និងដំណាក់កាលដំបូង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នៅឆ្នាំ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមាន ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេសវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ […]
បញ្ហាផ្សេងៗ៖ សម្តេចធិបតីណែនាំឱ្យក្រសួងការបរទេសសហការជាមួយស្ថានឯកអគ្គរដ្ឋទូតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន …………..
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ បានណែនាំបន្ថែមរួមមាន៖ -សម្តេចធិបតី បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។ -សម្តេចធិបតី បានណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។ -សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងអំឡុងពេល ព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ៕
ស.ស.យ.ក រៀបចំ «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» ដើម្បីសាទរខួបទី២០នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» នៅពីមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ គម្រប់ខួបលើកទី ២០ នៃ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ ជិវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូប បានជួបជុំគ្នានៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា នេះ ដើម្បីរៀបចំការបើក «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍»។ ពិព័រណ៍នេះ មានការដាក់បង្ហាញនូវ ព្រះបរមឆាយាល័ក្ខណ៍ ជាច្រើនបង្ហាញពីព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពសប្បុរសធម៌ របស់ព្រះករុណជាអម្ចាស់ ជិវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ នេះ ជាពិព័រណ៍បើកទូលាយសម្រាប់សាធារណជន ដែលរៀបចំឡើងនៅបរិវេណសួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង។ ពិព័រណ៍ រៀបចំឡើងសម្រាប់រយៈពេល ២២ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែតុលា រហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា […]
សម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមាន ការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី អបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដោយបានបង្កើតបាននូវសមិទ្ធផលដ៏មានតម្លៃជាច្រើនសរុប ២៧ គ្រឹះស្ថានសិក្សា ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានប្រើប្រាស់ថវិកាសរុបប្រមាណជាង ២២,៥ លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ២០,៥ លានដុល្លារអាមេរិក ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ២ លានដុល្លារអាមេរិក។ ក្នុងពិធីដ៏មហោទ្បារិក សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចអភិវឌ្ឍកម្ពុជា ជាពិសេសរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន […]
ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។
ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។ ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។ សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ […]