ព័ត៌មាន ព័ត៌មានអន្តរជាតិ

អង់គ្លេស ផ្តល់​មី​ស៊ី​ល ៦,០០០​ដើម ជួយ​អ៊ុយ​ក្រែ​ន​វាយបក​រុស្ស៊ី​

​លោក Boris Johnson នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បានប្រកាស​ផ្តល់​មី​ស៊ី​ល​ចំនួន ៦,០០០​ដើម ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​តទល់​នឹង​ការឈ្លានពាន​របស់​រុស្សី ព្រមទាំង​ថវិកា​៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) ដើម្បី​គាំទ្រ​ទៅលើ​ការចំណាយ​ពង្រឹងសមត្ថភាព​កងទ័ព និង​អ្នកបើក​យន្តហោះ​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​កាន់តែខ្លាំង​។​

ការប្រកាស​ផ្តល់ជំនួយ​ជា​អាវុធ​និង​ថវិការ​ដ៏​ច្រើនសន្ធឹក​នេះ​ទៅ​ជួយ​គាំទ្រ​ប្រទេស​អ៊ុ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​ទៅនឹង​ការឈ្លានពាន​រុស្សី ត្រូវបាន​កើតឡើង​កំឡុងពេល លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ NATO និង​ក្រុម​ប្រទេស G7 កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ពោល​លោក​បាន​និយាយថា​លោក​នឹង​គាំទ្រ​ជួយ​ពេញទំហឹង​សម្រាប់​ការពង្រឹង​សមត្ថភាព​យោធា​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​កាន់​ខ្លាំងក្លា​បន្ថែមទៀត​។​​

adm

Leave a Reply

Your email address will not be published. Required fields are marked *