ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

មន្ត្រីគយ​និង​រដ្ឋាករ​សាខា​ខេត្តបន្ទាយមានជ័យ និង​គយ​រដ្ឋាករ​តំបន់​៥រួម​សហការ​គ្នា​ទប់ស្កាត់​ទំនិញគេចពន្ធដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម គុណញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​សុំ​ឱ្យ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ​ដែល​លួច

នាំ​ចូល​តាម​ច្រករបៀង ។

ឯកឧត្តម គុណ ញឹ​ម បាន​ស្នើ​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ទៅ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​កម្ពុ

ជា​-​ថៃ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២២កន្លង​ទៅ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​។

ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ទៅ​ពិនិត្យ​ហេ

ដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ ក្រុង​ប៉ោយ​ប៉ែ​ត និង​បន្តដំណើរ

ទៅ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន និង​សួរសុខទុក្ខ​កងកម្លាំង​តំបន់​អភិវឌ្ឍន៍ ដែល​កំពុង​ឈរជើងតាម​បន្ទាត់​ព្រំដែន ព្រមទាំង​នាំ​យក​គ្រឿង​ឧ​បភោគ​បរិភោគ​រួម​មាន មី ត្រីខ ភេសជ្ជៈ និង​ប្រាក់​ទៅ​ឧបត្ថម្ភ​ជូន​ផង​ដែរ ។

ឯកឧត្តម គុណ ញឹ​ម បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារតាម ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​ចូលរួម​ទប់ស្កាត់ទំនិញគេចពន្ធ​ដែល​នាំ​ចូល​តាម​ច្រករបៀង ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ជាតិ ត្រូវ​ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន ដើម្បី​ឱ្យ​ទំនិញ​នាំ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​តំបន់ ដែល​មាន​មន្ត្រី​គយ​និង​រដ្ឋាករ​ប្រមូល​ពន្ធ​ជូន​រដ្ឋ ។

ឯកឧត្តម បាន​កោតសរសើរ​កងកម្លាំង​ឈរជើងការ​ពារ​តាម​បន្ទាត់​ព្រំដែន​រយៈពេល​កន្លង​មក ដែល​បាន​ចូលរួម​សហការ​គ្នា​ល្អ​ជាមួយ​មន្ត្រីគយ​និង​រដ្ឋាករ​សាខា​ខេត្តបន្ទាយមានជ័យ និង​គយ​រដ្ឋាករ​តំបន់​៥ ដែល​កំពុង​មាន​តួនាទី​ភារកិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ ហើយ​សង្ឃឹមថា នឹង​សហការ​គ្នា​រវាង​កងកម្លាំង និង​មន្ត្រី​ជំនាញ​បាន​ល្អ​ទៅ​មុខ​ទៀត ៕

Picture
Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *