ព័ត៌មានសន្តិសុខសង្គម

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅ ក្នុងព្រៃខាងក្រោយភូមិ!

ក្រចេះ: ករណីនេះនគរបាលជំនាញព្រហ្មទណ្ឌបានកំណត់ថា ជាអំពើឃាតកម្ម ដែលបង្កឡើងដោយជនមិនស្គាល់មុខ ។

បុរសរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ អ៊ិន វាសនា អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ នៅនឹងកន្លែង កើតហេតុ នគរបាលបានប្រទះឃើញម៉ូតូមួយគ្រឿង បន្សល់ទុកចោលក្នុងព្រៃ ខណ:សាកសពត្រូវបានកំណត់ថា អាចស្លាប់មានរយ:ពេលជាច្រើនថ្ងៃមកហើយ ។

នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ  បានឲ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះថាប្រទះឃើញសាក សពបុរសម្នាក់ ស្លាប់នៅព្រៃខាងក្រោយភូមិ នគរបាលថា ជាករណីអំពើឃាតកម្ម សាកសពបុរសរងគ្រោះ ត្រូវស្អុយរលួយ និងត្រូវបានគេប្រទះឃើញស្លាប់នៅព្រៃខាងក្រោយភូមិ កាលពីព្រឹកថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិព្រែក ចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។

ជាមួយគ្នានេះដែរ នគរបាលជំនាញស្រុក និងខេត្តកំពុងតែបើកការស៊ើបអង្កេតរកមុខជនដៃដល់បន្ត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *