ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ការទស្សន៍ទាយរបស់យាយម្នាក់ថា «ហ៊ុន​ សែន នឹងបាត់អំណាច»សម្តេចបានប្រតិកម្មតបចំៗថា

រាជធានី​ភ្នំពេញ ៖ សម្តេចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នាឱកាសចែកសញ្ញាបត្រដល់សិស្ស-និស្សិតនៅរាជធានីភ្នំពេញ បានប្រតិកម្មតបចំៗទៅលើស្ត្រីមួយរូបដែលកាលពីពេលថ្មីៗនេះបានទស្សន៍ទាយថា «ហ៊ុន សែន នឹងបាត់អំណាច» ដោយសម្តេចតេជោ បាន​បញ្ជាក់​ថា ការទស្សន៍ទាយរបស់យាយម្នាក់នោះគឺពិតជាត្រឹមត្រូវ​ ព្រោះសម្តេចបានប្រកាសរួចហើយថា នរណាជាអនាគតនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្តេចលាឈប់ពីនយោបាយនោះ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​បន្ត​ថា ហ៊ុន​សែន​នឹង​បាត់​អំណាច​ពិតប្រាកដ ហើយសម្តេចហាក់ចង់ឌឺដងទៅបន្ថែមថា «​បើ​ទាយ​មួយទៀត​ថា ហ៊ុន​សែន​នឹង​ស្លា​.​ប់ ត្រឹមត្រូវ​ទៀត ម៉េច​បាន​ខ្ញុំ​ថា​ត្រឹមត្រូវ ជីវិត​មនុស្ស វា​ត្រូវ​តែ​ស្លា​.​ប់​គ្មាន​នរណា​ចាស់​សក​ទេ ដូច្នេះ​កុំ​ឆ្ងល់​ពេក សូម​ផ្តាំ​ទៅ​វិញ​ថា ទាយ​នឹង​ត្រឹមត្រូវ​ហើយ» ។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ នា​ពិធី​ចែក​សញ្ញាបត្រ នា​ព្រឹក​ថ្ងៃ​អង្គារ ដល់​និស្សិត​របស់​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប ប្រមាណ ៣,០៧៥​នាក់ ។

សម្តេច​ក៏បានបញ្ជាក់​ថា ៖«​ទាយ​ថា ហ៊ុន សែន​នឹង​អស់អំណាច​នោះ គឺ​ត្រូវ​ព្រោះ​ច្បាស់​ជា​អស់ ហើយ​គ្មាន​អ្នក​ណា​ធ្វើ​នាយក​រដ្ឋមន្ត្រី​ដល់​ថ្ងៃ​ស្លា​.​ប់ ឬ​ស្លា​.​ប់ តែ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ គឺ​វា​គង់តែ​បាត់ ។ ប៉ុន្តែ​សូម​បញ្ជាក់​ថា វា​មិន​ធ្លាក់​ទៅ​លើ​ដៃ​ពួក​អ្នក​ណា​ផ្សេង​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​» សូម​បញ្ជាក់​ជូន​ឲ្យ​ហើយ ។​

ទន្ទឹមនឹងនោះដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​ធ្លាប់​បាន​ប្រកាស និង​ត្រៀម​រួច​ហើយសម្រាប់អនាគតមេដឹកនាំ (នាយករដ្ឋមន្ត្រី ហេតុ​អ្វី​ស្តាប់​មិន​បាន ។ ចំពោះ​ការ​ទាយ​នោះ គឺជា​ការ​ទាយ​ត្រឹមត្រូវ ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​សូម​ផ្តាំ​ថា ហ៊ុន សែន​នឹង​បាត់​អំណាច ព្រោះថា ទោះបី​មិនមែន​ ហ៊ុន ម៉ា​ណែ​ត ទៅ​ចុះ ក៏​មិនមែន​ធ្លាក់​ទៅ​លើកដៃ​ពួក​លោក​ឯង​ដែរ គឺ​ច្បាស់​ជា​អ្នក​នៅ​ក្នុង​គណបក្ស​ប្រជាជន​ដដែល​ហ្នឹង​» ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *