ព័ត៌មានសន្តិសុខសង្គម

សោកស្ដាយ! ម្ចាស់មេដាយមាសជឺជីតស៊ូ ខាន់ ចេសា មិនបានចូលរួមប្រកួតកីឡាអាស៊ី នៅចិន នោះទេ

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មិនបានចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន នោះទេ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បានបញ្ជាក់ថា ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night 14 នៅលើសង្វៀន ONE Championship នៅប្រទេសសិង្ហបុរី នាចុងខែនេះផងទើបធ្វើឲ្យនាងខកខានចូលរួមប្រកួតការពារមេដាយមាសកីឡាអាស៊ី នៅប្រទេសចិន។

ត្រឡប់មកកាន់ការប្រកួតចំពោះមុខវិញ ដ្បិត ចេសា ខកខានចូលរួមប្រកួតការពារមេដាយមាសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅចិន ក៏ប៉ុន្តែនៅថ្ងៃទី៣០ ខែកញ្ញានេះ នាងនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរីផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *