ព័ត៌មាន

សូមអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផ្លាស់ប្តូររបៀបនៃការរស់នៅតាមគន្លងថ្មីដោយអនុវត្តខ្ជាប់ខ្ជួនវិធានសុខាភិបាល ពិសេស《៣ការពារ ៣កុំ》គ្រប់កាលទេសៈ និងចាក់វ៉ាក់សាំង

ប្រសាសន៍ឯកឧត្តមប្រធានលេង ផាលីប្រធានប្រតិបត្តិគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី……… ជាថ្ងៃបង្ហើយយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ លើទឹកដីខេត្តឧត្តរមានជ័យឧត្តរមានជ័យនិស្ស័យជាយដែន ស្រស់ស្អាតមែនទែនសែនគាប់នេត្រា ទេសភាពបំព្រងតាមដងបុព្វតា គួបនឹងចរិយានៃជនប្រុសស្រី ។រយៈពេលជាងមួយខែបានកន្លងផុតទៅយ៉ាងឆាប់រហ័សនៅលើទឹកដីជាយដែន ខេត្តឧត្តរមានជ័យ ។ យុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី លើទឹកដីខេត្តនេះក៏បានបញ្ចប់ទៅហើយតាមការឧទ្ទេសនាមរបស់គណកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្រប់ខណ្ឌទូទាំងប្រទេស តែពួកយើងជាគ្រូពេទ្យស្ម័គ្រចិត្ត បងប្រធាន ហ៊ុន ម៉ានី នៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចទេនូវអនុស្សាវរីយ៍ សន្តានចិត្ត មនោសញ្ចេតនា ការយកចិត្តទុកដាក់ ការស្រលាញ់រាប់អានយ៉ាងកកក្តៅពីអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធផ្សេងៗ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលទាំងអស់នេះញ៉ាំងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បងប្រធាន ហ៊ុន ម៉ានី មានភាពកកក្តៅ និងស្នាមញញឹមជាប់ជានិច្ចទោះត្រូវឃ្លាតឆ្ងាយគ្រួសារជាទីស្រលាញ់ក្នុងស្ថានភាពបែបបនេះក៏ដោយ ។

ពេលនេះឃ្លាតឆ្ងាយតែមិនណាយឡើយ កូវីដបានស្បើយសង្ឃឹមជាថ្មី ថាជួបបងប្អូនញាតិមិត្តប្រុសស្រី នៅលើទឹកដីជួរភ្នំដងរ៉ែក ។

ក្រោយបានទទួលវ៉ាក់សាំងទាំងពីរដូសហើយ ក៏សូមផ្តាំផ្ញើជូនបងប្អូនទាំងអស់គ្នាថា ពួកយើងត្រូវរៀនរស់តាមបែបគន្លងថ្មីដោយអនុវត្តខ្ជាប់ខ្ជួនវិធាន 《៣ការពារ ៣កុំ》ទាំងអស់គ្នា ដើម្បីសុខសុវត្តិភាពរបស់យើងទាំងអស់គ្នា ហើយសង្ឃឹមជួបគ្នាជាថ្មីពេលកូវីដធូរស្បើយ ។

ក្នុងនាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសដ៏ថ្លៃថ្លាឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងយុទ្ធនាការដ៏មានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋ និងជាតិមាតុភូមិនេះ 🙏🙏🙏❤️🇰🇭

ជួសមុខឲ្យបងប្អូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះបងប្រធាន ហ៊ុន ម៉ានី ដែលជាមូលដ្ឋានគ្រិះយ៉ាងរឹងម៉ាំ និងតែងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកូនចៅគ្រប់កាលទេសៈ ដែលញ៉ាំងជាកម្លាំងចិត្ត និងថាមពលមិនចេះរីងស្ងួតសម្រាប់ក្រុមការងារទាំងអស់🙏❤️🇰🇭

ជួសមុខឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខ្ញុំបាទ លេង ផាលី តំណាងឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តឧត្តរមានជ័យទាំងមូល សហភាពសហព័ន្ធយុវជនខេត្តឧត្តរមានជ័យ ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្រាប់ការស្វាគមន៍យ៉ាងកកក្តៅ ការស្រលាញ់រាប់អានដ៏ជ្រៀលជ្រៅ ការយកចិត្តទុកដាក់គិតគូពីសុខទុក្ខក្រុមគ្រូពេទ្យយើងបានយ៉ាងដិតដល់រហូតពួកយើងមានអារម្មណ៍ថាឧត្តរមានជ័យជាផ្ទះរបស់យើង ជាស្រុកកំណើតរបស់យើង បងប្អូនអ្នកខេត្តឧត្តរមានជ័យជាអ្នកផ្ទះរបស់យើង ។ លើសពីការងារចាក់វ៉ាក់សាំង ឆ្លៀតពេលមួយសប្តាហ៏ចន្លោះគម្លាតរវាងដូសទី១ និងដូសទី២ ក្រុមគ្រូពេទ្យបងប្រធាន ហ៊ុន ម៉ានី ក៏នៅបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បងៗកងកម្លាំង និងបងប្អូនប្រជាពលរដ្ឋបំពេញកិច្ចការមួយចំនួនទៀតដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ មានដូចជាការចូលរួមជួសជុលផ្លូវ ការដាំកូនឈើ ការចុះផ្សព្វផ្សាយអបរំពីអានាម័យរស់នៅដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ការធ្វើសួនអនុស្សាវរីយ៍ជាដើម  ។

ក្នុងនាមថ្នាក់ដឹកនាំ ខ្ញុំបាទ លេង ផាលី តំណាង ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនបងប្អូនជាប្រធានក្រុមសម្របសម្រួល លោកគ្រូ អ្នកគ្រូពេទ្យ និងសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់ធនធាន ឃ្លាតឆ្ងាយគ្រួសារ មិនគិតពីការនឿយហត់ មកចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ភាពស៊ាំសហគមន៍ និងសេដ្ឋកិច្ច ។ សូមជូនពរបងប្អូនធ្វើដំណើរត្រលប់ទៅផ្ទះវិញដោយសុខសុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា🙏❤️

‼️ សូមអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផ្លាស់ប្តូររបៀបនៃការរស់នៅតាមគន្លងថ្មីដោយអនុវត្តខ្ជាប់ខ្ជួនវិធានសុខាភិបាល ពិសេស《៣ការពារ ៣កុំ》គ្រប់កាលទេសៈ និងចាក់វ៉ាក់សាំង ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *