ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនទម្ងន់ជាង១២០គីឡូក្រាមនិងសម្ភារពាក់ព័ន្ធប្រមូលមកពីខេត្តចំនួនបីត្រូវបានដុតបំផ្លាញចោល

សៀមរាប៖គ្រឿងញៀនទម្ងន់ជាង១២០គីឡូក្រាម រួមជាមួយសម្ភារពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចរបស់ខេត្តចំនួនបី រួមមាន ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ បង្ក្រាបបានកាលពីពេលកន្លងមកនេះ ត្រូវបានធ្វើការដុតបំផ្លាញនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨។

យោងតាមការផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាបកាលពីថ្ងៃទី ១៨ ខែសីហានេះ ឱ្យដឹងថា ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ពិន ប្រាកដ អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីប្រតិភូខេត្តព្រះវិហារ ខេត្តកំពង់ធំ ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំងបីខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សានុសិស្ស អ្នកពាក់ព័ន្ធសរុប៤០០នាក់។

adm

Leave a Reply

Your email address will not be published. Required fields are marked *