ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ផ្លែដូងស្រស់របស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗនេះ

ក្រសួងកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ខណៈអគ្គនាយកដ្ឋាននេះគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។

នេះបើយើងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូខាងមុខនេះ គឺដើម្បីឱ្យភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំចេញជាផ្លូវការ។

adm

Leave a Reply

Your email address will not be published. Required fields are marked *