ព័ត៌មាន

សម្តេច ម៉ែន សំអន គាំទ្រដល់ក្លឹបសរសេរកូដជាស្រ្តីដំបូងនៅកម្ពុជា ដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យានាសម័យបច្ចុប្បន្

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

 

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឲ្យមានការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ជាលទ្ធផលការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គមនិងសេវាសាធារណៈមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណនិងគុណភាព។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *