Trendingផង! …
ការសង់ប្រាសាទ នៅក្នុងវត្តមួយ របស់ថៃ ដែលមានការសង្ស័យជាពិសេសពីអ្នកលេងបណ្ដាញសង្គម ថាបានចម្លង តាមរចនាបថ ប្រាសាទ អង្គរវត្ត របស់កម្ពុជា។ អ្នកលេងបណ្ដាញសង្គមជនជាតិខ្មែរ ជាច្រើន បានសម្តែងនូវ ការព្រួយបារម្ភខ្លាចក្រែងការសាងសង់នេះចម្លង តាមរចនាបថ ប្រាសាទអង្គរវត្តខ្មែរ ប្រាកដមែន ។ ករណីនេះ ក្រសួងវប្បធម៌ បានចាប់ផ្តើមធ្វើការនេះភ្លាម។ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បញ្ជាក់ថា ជំហាន ក្រសួងវប្បធម៌ បានចាត់ចែង ឲ្យអាជ្ញាធរជាតិ អប្សរា និងស្ថានទូត កម្ពុជា ប្រចាំប្រទេសថៃ និងស្ថានកុងស៊ុលខ្មែរ ប្រចាំខេត្ត ស្រះកែវ របស់ថៃ ស្រាវជ្រាវ និងប្រមូលព័ត៌មាន ជាបន្ទាន់ ជាពិសេស ទៅលើលក្ខណៈ បច្ចេកទេស និងប្លង់គោលជាដើម ។ បើតាមព័ត៌មានបណ្ដោះអាសន្ននោះ គឺថៃកំពុងសាងសង់នៅខេត្តបុរីរ៉ាំ នោះ ជាពុទ្ធមណ្ឌល ដោយសាងសង់តួប្រាសាទស្រដៀងនឹងអង្គរវត្តខ្មែរ។ ករណីនេះ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានជម្រុញអោយភាគីកម្ពុជាគួរស្រាវជ្រាវអោយបានល្អិតល្អន់ ហើយប្រសិនបើមានព័ត៌មានជាក់លាក់ថាថៃ ពិតជាចម្លងតាមប្រាសាទខ្មែរមែនកម្ពុជាងត្រូវតែដោះស្រាយតាមនីតិវិធីច្បាប់ ក្នុងនាមជារដ្ឋម្ចាស់កម្មសិទ្ធិ។ យ៉ាងណាអ្នកជំនាញប្រវត្តិសាស្ត្ររូបនេះ បានបង្ហាញការបើកចិត្តទូលាយ ប្រសិនបើភាគីថៃមានការស្នើរសុំសិទ្ធិពីកម្ពុជា ក្នុងការសាងសង់ប្រាសាទគំរូបមួយតាមលំនាំប្រាសាទបុរាណខ្មែរក្នុងហេតុផលស្រលាញ់នូវវប្បធម៌ដ៏ល្អរបស់ខ្មែរ។
មើលច្រើនទៀត