ព័ត៌មាន

សហគមន៍ទេសចរណ៍នេសាទចំនួនប្រាំ និងសហគមន៍អេកូទេសចរណ៍ចំនួនបី ទទួលបានការបណ្តុះបណ្តាលជំនាញ មគ្គុទេ្ទសក៍ទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តកែបបានបើកវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ដល់សហគមន៍ទេសចរណ៍នេសាទចំនួនប្រាំ និងសហគមន៍អេកូទេសចរណ៍ចំនួនបី ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពសហគមន៍ ក្នុងការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ និងការធ្វើបដិសណ្ឋារកិច្ច ដល់អ្នកទេសចរជាតិ និងអន្តរជាតិនៅរដូវសម្បូរភ្ញៀវខាងមុខនេះ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ថា សហគមន៍ទេសចរណ៍នេសាទដែលទទួលបានការបណ្តុៈបណ្តាលវគ្គមគ្គុទេ្ទសក៍ទេសចរណ៍នេះមាន៖ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពង់ត្រឡាច សហគមន៍នេសាទអូរក្រសា សហគមន៍នេសាទភូមិកែប និងសហគមន៍នេសាទអង្កោល។ ចំណែកសហគមន៍អេកូទេសចរណ៍ចំនួនបីមាន៖ សហគមន៍កោះទន្សាយ សហគមន៍ភ្នំវល្លិ៍ និងសហគមន៍ភ្នំសរសៀ ព្រមទាំងមានតំណាងអ្នករត់រម៉កម៉ូតូ និងនិស្សិតមកពីសាលាបច្ចេកទេសដុនបូស្កូផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *