ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ឆ.ក់កាបូបនារីម្នាក់បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ នៅខណ្ឌទួលគោក

ភ្នំពេញ ៖ នារីម្នាក់កំពុងតែជិះម៉ូតូតាមដងផ្លូវ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆ.ក់យកកាបូប បានសម្រេចរួចជិះរត់គេចខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចចុងស្ពានអាកាសស្ទឹងមានជ័យ ខាងកើត ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះគាត់សុំមិនបញ្ចេញអត្ថសញ្ញាណ តែមានអាយុជាង៣០ ឆ្នាំ។ បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GF-5498 ។ សម្ភារៈដែលបាត់មានក្នុងកាបូបស្ពាយមួយ លុយ៥០០០០ រៀល និងអត្តសញ្ញាណប័ណ្ណ កាតចាក់វ៉ាក់សាំង រួមនឹងខ្សែកមួយខ្សែ ទំងន់មួយជីកន្លះ។

បើយោងតាមការបញ្ជាក់ពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុខ្លួនបានជិះម៉ូតូម៉ាកហុងដាស្គុបពី ជិះតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីកើតមកលិច គោលបំណងត្រឡប់ទៅផ្ទះវិញ ។ ពេលជិះមកដល់ត្រង់ចំណុចកើតហេតុ ចុងស្ពានអាកាសស្ទឹងមានជ័យ ខាងកើតស្រាប់តែលិចមុខជនសង្ស័យ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរពីក្រោយរួចក៏ឈោងដៃឆ.ក់យកកាបូបដែលរូបនាងស្ពាយ នៅនឹងស្មាបានសម្រេច រួចជិះរត់គេចខ្លួនតាមបណ្តោយផ្លូវ២៧១ ពេលនោះដែរ រូបនាងក៏បានស្រែកយំ ជិះតាមជនសង្ស័យរួចស្រែកចោៗ ឲ្យអ្នកជិតខាងជួយ តែគ្មាននរណាជួយបានឡើយ ។

ក្រោយមករូបនាង ក៏បានរត់មកសុំឲ្យកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោក ប្រចាំនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យជួយ រួចក៏នាំរូបនាង ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមរកជនសង្ស័យ ដើម្បីយកមកចាត់ការទៅតាមច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *