ព័ត៌មាន

ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១៥០០ប័ណ្ណបន្ថែមទៀត ត្រូវបានចែកជូនប្រជាពលរដ្ឋ ក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

———————— ភ្នំពេញ៖ ប្រជាពលរដ្ឋ ក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ចំនួន ១៥០០នាក់ បន្ថែមទៀតបានទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២រួចរាល់ ។ពិធីចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នេះបានធ្វើនៅផ្សារបឹងបៃតង ស្ថិតនៅក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានឧត្តមសេនីយ៍ទោ សុខ សាវ៉ាត នាយសេនាធិការរងកងទ័ពជើងគោក ប្រធានក្រុមការងារដឹកនាំចាក់វ៉ាក់សាំងកូវីដ-១៩ គ្រូពេទ្យកងទ័ពជើងគោក និងលោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្រុមគ្រូពេទ្យជើងគោក បានដំណើរការបើកប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឱ្យក្រុមពេទ្យជើងគោក ទទួលខុសត្រូវក្នុងភូមិសាស្ត្រ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានដំណើរការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែឧសភា ហើយបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួន ១៧៧៥២នាក់ ។ ចំពោះការចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមកទល់ពេលនេះមានចំនួន ០២លើក លើកទី១ចែកនៅថ្ងៃទី២៦ ខែឧសភា មានចំនួន ៥៩៤ប័ណ្ណ […]

ព័ត៌មាន

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥១,៣៥% ហើយ

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។ សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២ […]

ព័ត៌មាន

អង្គការ​សុខភាព​ពិភព​លោក​​ទទួល​ស្គាល់​វ៉ាក់សាំង​ចិនSINOVACសម្រាប់​ការ​ប្រើប្រាស់​ជាបន្ទាន់

​នាថ្ងៃទី១ ខែមិថុនា អង្គការសុខភាពពិភពលោកបានប្រកាស ទទួលស្គាល់វ៉ាក់សាំងCORONA VACរបស់ក្រុមហ៊ុនSINOVACប្រទេសចិនជាផ្លូវការសម្រាប់ប្រើប្រាស់ជាបន្ទាន់។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើនេះបាន”បង្ហាញអំពីសុវត្ថិភាព ប្រសិទ្ធភាព និងការធានាគុណភាព” និងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់ប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។ វ៉ាក់សាំងSINOVAC គឺជាវ៉ាក់សាំងប្រភេទទី២របស់ចិនដែលអង្គការសុខភាពពិភពលោកបានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់បន្ទាប់ពីវ៉ាក់សាំងចិនSINOPHARM។នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជានៅថកងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។

ព័ត៌មាន

ស្រ្តីសម្រាលកូនចំនួន ៥៤៨០នាក់ហើយ បានទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម

ទោះបីវិបត្តិជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ប.ស.ស. បានខិតខំបំពេញការងារក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។ លោកថា គ្រាន់តែនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ ប.ស.ស. បានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លាន​រៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់។ សូមបញ្ជាក់ថា បងប្អូនកម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការ​ឈប់​សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

ព័ត៌មាន

លោកបណ្ឌិត ដៀប សុផល៖ ការដាក់ឱសានវាទឱ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទឹក មិនប៉ះពាល់ទំនាក់ទំនងជាមួយអ៊ីស្លាម ឬវៀតណាមឡើយ ប៉ុន្តែវាដើម្បីរបៀបរៀបរយទីក្រុង

លោកបណ្ឌិត ដៀប សុផល អ្នកជំនាញតាមដានស្ថានការណ៍សង្គម បានបង្ហាញការគាំទ្រចំពោះការរៀបចំផ្ទៃទន្លេឡើងវិញ។ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២មិថុនា ឆ្នាំ២០២១នេះ បានប្រកាសទុកពេលមួយសប្ដាហ៍ឲ្យពលរដ្ឋកំពុងរស់នៅលើផ្ទៃទឹកនៃភូមិសាស្ត្ររាជធានីភ្នំពេញ រុះរើផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកនិងបែចិញ្ចឹមត្រី ចេញជាបន្ទាន់ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៩មិថុនា។ ជំនួសឲ្យការរស់នៅលើផ្ទៃទឹកសាលារាជធានីភ្នំពេញលើកទឹកចិត្តឲ្យពលរដ្ឋដែលកំពុងរស់នៅលើផ្ទៃទឹក ឡើងមករស់នៅនិងចិញ្ចឹមត្រីនៅក្នុងស្រះលើដីគោកវិញ។ សេចក្ដីជូនដំណឹងនេះ លោក ឃួង ស្រេង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា កន្លងមកអាជ្ញាធរសង្កេតឃើញជនឆ្លៀតឱកាសនិយមមួយចំនួន បានលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែត និងសំណង់មិនរៀបរយលើផ្ទៃទន្លេ។ ជាពិសេសកន្លែងខ្លះ ក៏ប្រែជាកន្លែងស្នាក់នៅខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ បើតាមលោក ឃួង ស្រេង បញ្ហាទាំងអស់នេះ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ និងប្រព័ន្ធអេកូឡូហ្ស៉ីមានចរន្តទឹកហូរ គោករាក់ជាដើម។ ទន្ទឹមនឹងនេះ ការដាក់ចំណីត្រីនិងបញ្ចេញកាកសំណល់របស់មនុស្សពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ពិសេសគុណភាពទឹក បំពុលបរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។ បើតាមលោកអភិបាលរាជធានីភ្នំពេញ បន្ទាប់ពីឱសានវាទមួយសប្ដាហ៍ចូលជាធរមាន បើស្ថានភាពមិនមានការផ្លាស់ប្ដូរទេ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់តាមវិធានរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនឡើងតុលាការតាមផ្លូវច្បាប់។ បន្ថែមលើនេះសាលារាជធានីភ្នំពេញស្នើឲ្យពលរដ្ឋដែលកំពុងរស់នៅលើផ្ទៃទឹកប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ ករណីនេះ លោកបណ្ឌិតលោកបណ្ឌិត ដៀប សុផល អ្នកជំនាញតាមដានស្ថានការណ៍សង្គម […]

ព័ត៌មាន

មន្រ្ដីនាំពាក្យ ប.ស.ស ថា រយៈពេល ៥ខែក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិការជាង ១០ប៊ីលានរៀលផ្ដល់ជូនស្រ្ដីសម្រាលកូនជាសមាជិក

ភ្នំពេញ ៖ មន្រ្ដីនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា បើទោះបីជាកម្ពុជាស្ថិតក្នុងការរាត្បាតជំងឺកូវីដ១៩ក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលមិនព្រមបោះបង់កាតព្វកិច្ចផ្ដល់ការគាំពារចំពោះស្រ្ដីដែលជាសមាជិក សម្រាលកូននោះឡើយ។ ជាក់ស្ដែងប្រាក់ឧបត្ថម្ភសម្រាប់ចំនួនកូនសម្រាប់ស្រ្ដីនៅតែបន្តផ្ដល់។ គិតត្រឹមរយៈពេល ៥ខែនៃឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់រហូតដល់ជាង ១០ប៊ីលានរៀលផ្ដល់ជូនស្រ្ដីសម្រាលកូន ហើយការផ្ដល់នេះនឹងនៅតែបន្តទៅមុខទៀត៕

ព័ត៌មាន

ប៉ូលិសបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេស៦នាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅវៀតណាម និង រឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម

ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី១ មិថុនា នេះថា សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។ ការបង្ក្រាបនេះ គឺអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា នៅថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមាន លោក […]

ព័ត៌មាន

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវឲ្យប្រជាជនបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា​ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពាវនាវឲ្យប្រជាជនបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​។ ការអំពាវនាវនេះធ្វើឡើងស្របពេលដែលស្ថានទូត បានជួយសម្របសម្រួល ពលករ/ពលករខ្មែរ ចំនួន១៦នាក់ និង​កុមារ​២នាក់​ ឲ្យបានវិលមកកម្ពុជាវិញ ក្រោយពីពួកគេបានទៅរស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។ តាមស្ថានទូតប្រជាជនខ្មែរដែលចំណាកស្រុកខុសច្បាប់ទៅប្រទេសម៉ាឡេស៊ីនេះ ​នឹង​មកដល់​អាកាស​យាន​​ដ្ឋាន​​​អន្តរជាតិ​​​​​​​ភ្នំពេញ​តាមជើងយន្ត​ហោះ​អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃ​ទី​០១​ ខែ​មិថុនា​ វេលា​ម៉ោង ០៥:៣៥នាទី​ល្ងាច។៕

ព័ត៌មាន

នៅក្នុងថ្ងៃតែមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញពីកម្ពុជា នូវជនជាតិវៀតណាមចំនួនរហូតដល់ទៅ ១០៦នាក់

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានធ្វើការបញ្ជូន និងបណ្តេញចេញជនជាតិវៀតណាមចំនួន ៨៨នាក់ ស្រី ១៦នាក់ តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ពាក់ព័ន្ធនឹងបទល្មើស លួចឆ្លងដែន ស្នាក់នៅធ្វើការងារដោយខុសច្បាប់។ នេះបើតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទី ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន ១៨នាក់ ស្រី ១១នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។ សូមជំរាបជូនថា ជនបរទេសទាំង ១៨នាក់ខាងលើនេះ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ […]

ព័ត៌មាន

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រុមការងារបានបញ្ចប់កិច្ចការជួសជុលប្រាសាទផ្ទី រួចរាល់ជាស្ថាពរហើយ

ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមានការចូលរួមពីវិស័យឯកជន។ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែ ឧសភា នេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំឃើញតែគំនរដុំថ្មហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។ ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម […]