ព័ត៌មាន

អង្គការ​សុខភាព​ពិភព​លោក​​ទទួល​ស្គាល់​វ៉ាក់សាំង​ចិនSINOVACសម្រាប់​ការ​ប្រើប្រាស់​ជាបន្ទាន់

នាថ្ងៃទី១ ខែមិថុនា អង្គការសុខភាពពិភពលោកបានប្រកាស ទទួលស្គាល់វ៉ាក់សាំងCORONA VACរបស់ក្រុមហ៊ុនSINOVACប្រទេសចិនជាផ្លូវការសម្រាប់ប្រើប្រាស់ជាបន្ទាន់។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើនេះបាន”បង្ហាញអំពីសុវត្ថិភាព ប្រសិទ្ធភាព និងការធានាគុណភាព” និងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់ប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។ វ៉ាក់សាំងSINOVAC គឺជាវ៉ាក់សាំងប្រភេទទី២របស់ចិនដែលអង្គការសុខភាពពិភពលោកបានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់បន្ទាប់ពីវ៉ាក់សាំងចិនSINOPHARM។នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជានៅថកងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។
adm

Leave a Reply

Your email address will not be published. Required fields are marked *