ព័ត៌មាន

ស្រ្តីសម្រាលកូនចំនួន ៥៤៨០នាក់ហើយ បានទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម

ទោះបីវិបត្តិជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ប.ស.ស. បានខិតខំបំពេញការងារក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។ លោកថា គ្រាន់តែនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ ប.ស.ស. បានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លាន​រៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់។
សូមបញ្ជាក់ថា បងប្អូនកម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការ​ឈប់​សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕
adm

Leave a Reply

Your email address will not be published. Required fields are marked *