ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រមឹកខួបផឹកស្រវឹងយកផ្លែដូងមកគប់ក្បាលប្រពន្ធ ទ្រាំលែងបានក៏យកគល់ប្ញស្សីមកសំពងក្បាលវិញបណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែង ហើយស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៤៩នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ។ ស្ត្រីជាប្រពន្ធដែលត្រូវចាប់ខ្លួន ឈ្មោះ ជា រ៉េត អាយុ៤០ឆ្នាំ រស់នៅភូមិខាងលើ មានកូន៣នាក់ ហើយប្តីដែលស្លា.ប់ឈ្មោះ ឆែម ថងយូ អាយុ៤១ឆ្នាំ ។ លោក តាន់ សុគន់ មេប៉ុស្តិ៍នគរបាលឃុំចំណោមបានប្រាប់ថា កាលពីវេលាម៉ោង១០និង៤៩នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីឃា.ត.ក.ម្មប្រពន្ធវាយប្តីនិងគល់ប្ញស្សីបណ្តាលឱ្យស្លា.ប់ក្នុងថ្លុកឈាម ។ លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីខាងលើ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំចំណោមបានសារភាពថា ខ្លួនពិតជាបានវ៉ៃប្តីបណ្តាលឱ្យស្លា.ប់មែន ព្រោះតែប្តីមកពីផឹកបានរករឿងប្រើអំពើហិង្សាដោយយកដូងខ្ចីមកគប់ក្បាលខ្លួន ហើយស្ទុះមកច្របាច់ក.គាត់ទៀត ។ ហើយគាត់ក៏ រើបំរះបានយកគល់ប្ញស្សីប្រវែងជាង១ម៉ែត្រវ៉ៃសំពងចំក្បាលជាច្រើនដំបងភ្លាមៗវិញ ។ លោក តាន់ សុគន់ បានបញ្ជាក់ថា នៅពេលដែលស្ត្រីជាប្រពន្ធសំពងប្តីនិងដំបងឫស្សីបណ្តាលស្លាប់គឺគាត់នៅ៣នាក់ប្តីប្រពន្ធកូនប្រុសពៅម្នាក់ កូន២នាក់ទៀតទៅធ្វើការនៅប្រទេសថៃ ។ ហើយនៅពេលកើតហេតុ កូនពៅទៅដាក់កណ្តុរ ហើយគាត់នៅផ្ទះម្នាក់ឯង ប្តីមកពីផឹកស្រវឹងក៏កើតរឿងរ៉ាវបែបនេះ ៕ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិតចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី២៥ តុលា ២០២៣ ដែលមានខ្លឹមសារ ដូចខាងក្រោម៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំពីវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែរីកកកើតឡើង ដោយបានបន្តការផ្សារភ្ជាប់ប្រជាជនពីតំបន់មួយទៅតំបន់មួយកាន់តែលឿន និងផ្តល់ផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ដោយមាន ៤ គន្លង និងគម្រោងព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់សមុទ្រ និងទន្លេ ។ សមិទ្ធផលដែលយើងកំពុងមានជាង ៤០ ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃលំនឹងលើគ្រប់វិស័យ និយាយជារួម និងវិស័យរោងចក្រ-សហគ្រាស និយាយដោយឡែក ។ ប្រជាពលរដ្ឋបានផ្តល់នូវជំនឿចិត្តតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះជាសក្ខីភាពយ៉ាងច្បាស់លាស់ […]
ខេត្តឧត្តរមានជ័យ ÷ ករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បំបែកបានសម្រច ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់! ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង សហការជាមួយនិងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ បានដុតដៃដុតជើង ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទី២. ឈ្មោះ ភាជ […]