នៅថ្ងៃទី៥ ខែ មិថុនាឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយនិងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះ សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល នាពេលខាងមុខនេះ។ ឆ្លៀតឱកាសនេះឯកឧត្តមជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗ ។ និងសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះមកពីសមាគមអតីតយុទ្ធជន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ។
ព័ត៌មាន
រដ្ឋលេខាធិការក្រសួងបរិស្ថាន : យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ
ភ្នំពេញ : ក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១ នេះ ក្រសួងបរិស្ថាននិងរដ្ឋបាលក្រុងសួងនៃខេត្តត្បូងឃ្មុំ បានសហការដាំដើមឈើ ប្រភេទឈើប្រណិត និងដើមផ្កាដើម្បីបង្កើនភាពបៃតង សម្រាប់ក្រុង និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់និងចូលរួមការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ «ជីវៈចម្រុះនិងសុខភាពមនុស្ស» ដែលគឺជា ប្រធានបទនៃការប្រារព្ធទិវាបរិស្ថាន ឆ្នាំ២០២១ នេះ។ កូនឈើប្រណិតចំនួនជាង ១៥០០ ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៤០០ ដើម ដើមធ្នុងជាង ២០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ៥០០ដើម និងផ្កាអន្ធនេល ចំនួន ៤០០ ដើមត្រូវបានដាំនៅតាមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយ មានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជិត ១០០ នាក់។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាសកម្ម ភាពនៃការដាំដើមឈើនិងដើមផ្កាប្រភេទកម្រនៅថ្ងៃនេះ គឺជាសកម្មភាពមួយដ៏ល្អប្រពៃដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្មជាតិ ហើយរួមគ្នាដាំដើមឈើបន្ថែមនៅក្នុងសហគមន៍ […]
ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបាន ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។
ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអោយដឹងថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបាន ភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។
ឯកឧត្តមហ៊ុន ម៉ានី ដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាល នៅខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ រួមមាន ឯកឧត្តមហ៊ុន ម៉ានី និងលោក សំ រិទ្ធី អមដំណើរដោយគណៈអភិបាលខេត្ត និងក្រុមការងារពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលរបស់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឆ្លៀតឱកាសជួបប្រជុំស្តាប់ពីវឌ្ឍនភាពការងារគ្រប់គ្រងស្ថានការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តជាមួយគណៈអភិបាល និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ យោងតាមរបាយការណ៍ពីស្ថានភាពការឆ្លងរាលដាល និងបញ្ហាប្រឈម អភិបាលខេត្ត លោក វ៉ី សំណាង បានលើកឡើងថា ដោយសារតួលេខការឆ្លងរបស់ខេត្ត មានការហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានធ្វើឲ្យយើងអាចជួបប្រទះបញ្ហាប្រឈមធំៗ២ គឺកង្វះខាតធនធានគ្រូពេទ្យ និងសម្ភារៈបច្ចេកទេសមួយចំនួន។ ដើម្បីត្រៀមលក្ខណៈទុកជាមុន ពីចម្ងាយ ខេត្តបានរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល ដែលមានសមត្ថភាពផ្ទុកអ្នកជំងឺបានប្រមាណ ២,០០០គ្រែបន្ថែម ស្ថិតក្នុងស្រុកសំរោងទង បន្ថែមពីលើមណ្ឌលព្យាបាលសព្វថ្ងៃ ដែលមានចំនួន ១១ទីតាំង ដែលអាចផ្ទុកអ្នកជំងឺបាន ៣,៣៣៩គ្រែ/ប៉ៅអី។ ក្រោយពីបានស្តាប់របាយការណ៍ពីស្ថានភាពទូទៅ និងបញ្ហាប្រឈមរួចមក ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ អ្នកតំណាងរាស្រ្តរូបនេះ បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងយុវជនស្ម័គ្រចិត្តរបស់ […]
នគរបាលស្រុកថ្មគោលឃាត់ខ្លួនយុវជនម្នាក់ ករណីរំលោភសន្ថវៈជាមួយអនីតិជន
បាត់ដំបង ៖ កម្លាំងនគរបាលជំនាញ ផ្នែកយុត្តិធម៌សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបង្ក្រាបនិងឃាត់ខ្លួនករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។ ជនសង្ស័យឈ្មោះ ធី សុខឿត ហៅ ផៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៩និង១០នាទី ។ ជនសង្ស័យបានបានធ្វើសកម្មភាពរំលោភសេពសន្ថវៈជាមួយជនរងគ្រោះជាអនីតិជន ឈ្មោះ ញ៉ក់ ស្កាយ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៩និង០០នាទី នៅចំណុចក្រុមទី១៥ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល បានសម្រេចចំនួន០១លើក ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិសកម្មភាពខាងលើពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកថ្មគោល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
កម្ពុជា-វៀតណាម បញ្ជាក់ជំហររួមគ្នា ក្នុងការបញ្ចប់ការបោះបង្គោលព្រំប្រទល់រវាងប្រទេសទាំងពីរឲ្យបានឆាប់
នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៣ ខែមិថុនានេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជាបានលោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ជំហររួមគ្នា ក្នុងការបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀតលើការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។លើសពីនេះថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩ផងដែរ។ នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូដដែល សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រវាងប្រទេសកម្ពុជា -វៀតណាម បានធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។ទន្ទឹមគ្នានេះ រដ្ឋសភាកម្ពុជា និងវៀតណាម បានរក្សានិងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភាឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។ សម្តេច ហេង សំរិន សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ កាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត។ ដោយឡែកលោក វឿង ឌីញ ហ្វេ បានសន្យាថា […]
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ។ នេះជាការឧបត្ថម្ភថវិកាជាលើកទី ១១ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។ មូលប្បទានបត្រចំនួន ៣០ម៉ឺនដុល្លារនេះ ត្រូវបាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូន ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី ៣ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកនៃ ចារី អភិបាលរងខេត្តកណ្ដា ចុះជួបពលរដ្ឋទាំងយប់ ដើម្បីសម្របសម្រួលវិវាទដីធ្លី នៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាជាមួយអង្គភាពទ័ព បញ្ហាដីនៅទីតាំងចំការតាបារាំង
ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លីចំនួន០៧ភូមិ រស់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាជាមួយអង្គភាពទ័ព បញ្ហាដីនៅទីតាំងចំការតាបារាំងហើយធ្វើការបិទកំណាត់ផ្លូវជាតិលេខ៥១ ដោយសកម្មភាពខុសច្បាប់ ។ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញចុះសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋទាំង០៧ ភូមិស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរស្រុកអង្គស្នួលបានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋតាមភូមិនិមួយៗដើម្បីសម្របសម្រួល រងចាំធ្វើការដោះស្រាយតាមនីតិវិធីទៅតាមច្បាប់។ គួរបញ្ជាក់ថា ភូមិទាំង៧នោះ រួមមាន ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ភូមិអង្គស្រែពោធិ៍ និងភូមិទួលសេរី ។
តំណាងរាស្ត្រ សួស យ៉ារ៉ា ប្រកាសទិញស្រូវទាំងអស់ពីខេត្តព្រះវិហារបើខ្វះទីផ្សារ
ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្តមណ្ឌលព្រះវិហារ បានប្រកាសទិញស្រូវសរីរាង្គពីខេត្តព្រះវិហារទាំងអស់ ក្នុងករណីដែលគ្មានទីផ្សារ។ ឯកឧត្តម សួស យ៉ារ៉ា បានប្រាប់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារថា ចំពោះស្រូវសិរីរាង្គរបស់ប្រជាកសិករនៅក្នុងខេត្ត បើសិនជាខ្វះទីផ្សារពេលណា គ្រួសារភរិយារបស់លោក ទទួលជាទីផ្សារទិញទាំងអស់ អត់ឲ្យសល់ ឬក៏អ្នកណាមកចលនាថោកថ្លៃបានទេ អ្នកណាមិនទិញសល់ប៉ុន្មានគឺយកទៅរោងចក្ររបស់លោកនៅខេត្តបាត់ដំបងទាំងអស់ គឺលោកទទួល១០០%អត់ឲ្យខ្វះទេ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ម៉ាស៊ីនកិនស្រូវរបស់លោក មានបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បច្ចេកវិទ្យាសម្ងួតរបស់កូរ៉េ ហើយមានទីផ្សារនៅប្រទេសចិន សម្រាប់ការនាំចេញ។ លោកថា រោងម៉ាស៊ីនកិនស្រូវរបស់លោកអាចធ្វើបាន ៥ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ ដែលនេះជាដំណឹងរីករាយមួយសម្រាប់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ៕
មន្ត្រីទាំងអស់ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វេីសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត
ភ្នំពេញ : ក្រោយការអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រេីនបានអនុវត្តការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសគឺការប្រេីប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណានៅតែមានមន្ត្រីមួយចំនួនតូចអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ៕ បេីមានករណីយឺតយាវ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ សូមទំនាក់ទំនងលេខទូរសព្ទ : 069 516 999