ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់

នៅថ្ងៃទី៥ ខែ មិថុនាឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយនិងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះ សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល
នាពេលខាងមុខនេះ។
ឆ្លៀតឱកាសនេះឯកឧត្តមជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗ ។ និងសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះមកពីសមាគមអតីតយុទ្ធជន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ។
adm

Leave a Reply

Your email address will not be published. Required fields are marked *