ភ្នំពេញ ៖ ជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន។ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ ១៦:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វើរដ្ឋបាលនៅចំណុចវិហារឯករង្សី ស្ថិតនៅ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។ ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមនុស្សចំនួន១១នាក់ រកឃើញមានសារធាតុញៀន និងមនុស្សចំនួន០៦នាក់ មិនមានសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការរំលោ.ភ ការបំពាន ប៉ះពាល់ទៅដល់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ នេះជាបញ្ហាធំធ្វើឱ្យមានភាពអយុត្តិធម៌ អាចបង្កភាពមិនសប្បាយចិត្ត ហើយមិននាំឱ្យមានការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប វា.យតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែកក្កដា សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនបានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ ទន្ទឹមគ្នានឹងការបូកសរុបលទ្ធផល នៃការបោះឆ្នោតឃុំ -សង្កាត់ថ្មីៗកន្លងទៅនេះ ក៏នឹងមានដែរ ការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីស្វែងរកធាតុចូលល្អៗបន្ថែមទៀត ពាក់ព័ន្ធនឹងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខណៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងមិនអាចដូចគ្នានឹងលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិនោះទេ។ សម្ដេច ស ខេង បានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយទន្ទឹមគ្នានេះ សម្រាប់ខេត្តបាត់ដំបងផ្ទាល់ នៅក្នុងការបោះឆ្នោតជាតិខាងមុខ ក៏អាចនឹងមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតឃុំ-សង្កាត់ដែរ ជាពិសេសក្រុមប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយសម្ដេចបានណែនាំឱ្យរចនាសម្ព័ន្ធពាក់ព័ន្ធរបស់គណបក្សបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រមូលសំឡេងគាំទ្រពីប្រជាពលរដ្ឋទាំងនោះបន្ថែមទៀត។ […]
(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃដែលកាលពី ៤២ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសសម័យនោះ បានជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយា និងកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ឡើងវិញ ក្រោយពេលភៀសខ្លួនរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានឃ្លាតឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រធ្វើចលនាវាយផ្តួលរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការឃ្លាតឆ្ងាយនេះ គឺចំពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងពរផ្ទៃកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ដែលមានអាយុ ៥ខែ។ ការឃ្លាតឆ្ងាយរបស់សម្តេចតេជោ ដែលមិនដឹងថា នឹងមានជីវិតជួបភរិយា និងកូនវិញឬអត់នោះ? បានធ្វើឱ្យសម្តេចសោកសៅ នឹកស្រណោះដល់ភរិយា និងកូនក្នុងផ្ទៃជាពន់ពេក។ ក្នុងខួបនៃការជួបជុំភរិយា និងកូនប្រុសឡើងវិញនេះ […]