មន្ទីរពេទ្យ «តេជោសន្តិភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ប្រជាពលរដ្ឋ និងអ្នកជំនាញដែលធ្វើការពាក់ព័ន្ធនឹងសុខភាព បានបង្ហាញក្តីរំពឹងថា តាមរយៈវត្តមានមន្ទីរពេទ្យនេះ នឹងជួយលើកកម្ពស់វិស័យសុខភាពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។ ទាក់ទិននឹងវត្តមានមន្ទីពេទ្យថ្មីនេះ អ្នកស្រី រត្ន ណាវី ពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ បានបង្ហាញក្តីរីករាយ ពេលឃើញសមិទ្ធផលថ្មីនេះ ។អ្នកស្រីដឹងថា មន្ទីរពេទ្យនេះ បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយរយៈមកហើយ និងបានទទួលការព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃថែមទៀត។
ភ្នំពេញ ៖ សម្រេចចេញដីកាឃុំខ្លួនជនទុច្ចរិតដែលបានប្រើប្រាស់ល្បិចដដែលៗឆបោ.កតាមរយៈហ្វេសប៊ុក ក្រោមរូបភាពធ្វើជាគ្រោះថ្នាក់ចរាចរណ៍ ហើយលួងលោមទារប្រាក់ពីជនរងគ្រោះ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ។ ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទខាងលើមានឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ.ឆបោ.ក ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ (មាន២សំណុំរឿង និងដីកាបង្គាប់ឲ្យឃុំខ្លួនក៏២ដែរ) ដែលបទល្មើសនេះ មានចែងតាមបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈជនសង្ស័យធ្វើសកម្មភាពបោ.កប្រាស់ស្ត្រីវ័យចំណាស់ម្នាក់តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែទៀត ហើយរកមើលសម្លេងស្ត្រីវ័យចំណាស់ និងបានប្រើល្បិ.ចហៅជនរងគ្រោះថា «ម៉ែ» និងក្លែងធ្វើជានិយាយថា «កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញ (និយាយមិនច្បាស់) ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី៣០០០ដុល្លារ ទៅ៥០០០ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង។ បន្ទាប់មកជនរងគ្រោះ (ស្ត្រីវ័យចំណាស់) ភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ រួចវេរទៅឲ្យជនសង្ស័យភ្លាមៗតែម្តង៕
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា មិនគួរមានការតឹងតែងក្នុងការថតរបស់មហាជននៅតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬតំបន់ធម្មជាតិឡើយ ព្រោះ នេះជាការផ្សព្វផ្សាយយ៉ាងទូលំលាយពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ លោកបានលើកឡើងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីកញ្ញា ពេជ្រ ចរណៃ អ្នកស្រឡាញ់ និងអភិរក្សល្បុក្កតោខ្មែរមួយរូប បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនពីភាពលំបាកក្នុងការសុំអនុញ្ញាតពីអាជ្ញាធរ សម្រាប់ថតរូបបង្ហាញពីក្បាច់គុនខ្មែរ ជាមួយប្រាសាទអង្គរវត្ តដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់។ នៅក្នុងសំណេរនោះ កញ្ញា បន្តថា រាល់ការថតពីក្បាច់គុនខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក គឺសុទ្ធតែជាការចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួនទាំងអស់។ រីឯ កាសុំច្បាប់ថតក្បាច់គុនខ្មែរជាមួយប្រាសាទអង្គរវត្តម្តងៗ គឺពិបាក និងប្រើពេលយូរចំពោះការស្នើសុំថត មិនក្រោម១០ដងនោះទេ ហើយមិនត្រូវបានអនុញ្ញាត សូម្បីតែមួយលើក។ ជុំវិញករណីនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានសរសេរលើហ្វេសប៊ុកថា៖ “ខ្ញុំយល់ថា មិនគួរតឹងតែងក្នុងការថតតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬធម្មជាតិឡើយ ហើយត្រូវធ្វើការលើកទឹកចិត្ត ដោយផ្តល់ជារង្វាន់ដល់អ្នកផលិតមាតិការទេសចរណ៍ណា ដែលទទួលបានការមើលច្រើនថែមទៀតផង”។ លោកជឿថា ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តតាមរយៈមហាជននេះ គឺធ្វើឱ្យពិភពលោកស្គាល់កម្ពុជា […]