ព័ត៌មាន

លោកនៃ ចារី អភិបាលរងខេត្តកណ្ដា ចុះជួបពលរដ្ឋទាំងយប់ ដើម្បីសម្របសម្រួលវិវាទ​​ដីធ្លី នៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាជាមួយអង្គភាពទ័ព បញ្ហាដីនៅទីតាំងចំការតាបារាំង

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋមាន​វិវាទ​​ដីធ្លី​ចំនួន០៧ភូមិ រស់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាជាមួយអង្គភាពទ័ព បញ្ហាដីនៅទីតាំងចំការតាបារាំងហើយធ្វើការបិទកំណាត់ផ្លូវជាតិលេខ៥១ ដោយសកម្មភាពខុសច្បាប់​ ។
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញចុះសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋទាំង០៧ ភូមិស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​ និងអាជ្ញាធរស្រុកអង្គស្នួលបានចុះទៅធ្វើការសម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​តាមភូមិនិមួយៗដើម្បីសម្របសម្រួល​ រងចាំធ្វើការដោះស្រាយតាមនីតិវិធី​ទៅតាមច្បាប់។
គួរបញ្ជាក់ថា ភូមិទាំង៧នោះ រួមមាន ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ភូមិអង្គស្រែពោធិ៍ និងភូមិទួលសេរី ។
adm

Leave a Reply

Your email address will not be published. Required fields are marked *