ព័ត៌មានស៊ើបអង្កេត ព័ត៌មានអន្តរជាតិ

លោក ពូទីន ចង់ដាក់បញ្ចូលកម្មវិធីសិក្សាភាសាចិន និងអាស៊ី នៅតាមសាលារៀនរុស្ស៊ី

មេដឹកនាំរុស្ស៊ីបាននិយាយថា រុស្ស៊ីគួរតែពង្រីកកម្មវិធីសិក្សាភាសាចិន និងភាសាអាស៊ីផ្សេងទៀត ទៅក្នុងស្ថាប័នអប់រំរបស់ប្រទេស ដោយសារការរីកចម្រើនរបស់ទ្វីបនេះ មានសារៈសំខាន់ចំពោះកិច្ចការពិភពលោក។ Rប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ក្រុមនិស្សិតនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមូស្គូ នាឱកាសចាប់ផ្តើមឆ្នាំសិក្សាថ្មីថា ល្បឿននៃការអភិវឌ្ឍន៍របស់បណ្តាប្រទេសអាស៊ី បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់ក្នុងតំបន់។ លោក ពូទីន បាននិយាយថា វានឹងក្លាយជារឿងល្អសម្រាប់សិស្សនិសិត្សរុស្ស៊ី ដែលចង់សិក្សារៀនសូត្រភាសាចិន និងភាសាអាស៊ីផ្សេងទៀត។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការរៀបចំកម្មវិធីសិក្សាភាសាចិន និងអាស៊ីនឹងមិនអាចដំណើរការលឿនបានទេ ពីព្រោះវាទាមទារទាំងថវិកា និងគ្រូដែលមានសមត្ថភាព។ ចំណែកទីប្រឹក្សាវិទ្យាសាស្ត្រនិងវប្បធម៌របស់ប្រធានាធិបតីរុស្ស៊ី គឺលោក អង់ដ្រេ ហ្វូសិនខូ បាននិយាយកាលពីដើមសប្តាហ៍នេះថាសាកលវិទ្យាល័យរុស្ស៊ីគួរតែណែនាំវគ្គសិក្សាភាសាចិនជាបណ្តើរៗដើម្បីរក្សាបាននូវការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ។

ព័ត៌មានស៊ើបអង្កេត

លោក ពូទីន ៖ រុស្ស៊ីបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយបណ្តាប្រទេសដទៃ

  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយទៅកាន់អ្នកចូលរួមក្នុងវេទិកា Army-2023 ថា រុស្ស៊ីបើកចំហចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិស្មើៗគ្នាជាមួយគ្រប់ប្រទេសដែលស្វែងរកការការពារផលប្រយោជន៍របស់ពួកគេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា រុស្ស៊ីបើកទូលាយ និងស៊ីជម្រៅនូវភាពជាដៃគូបច្ចេកវិទ្យាដោយស្មើភាពគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសដទៃទៀត ពោលគឺជាមួយប្រទេសទាំងឡាយណា ដែលស្វែងរកការការពារផលប្រយោជន៍ជាតិ និងមាគ៌ាឯករាជ្យនៃការអភិវឌ្ឍន៍របស់ពួកគេ។ លោក ពូទីន បានសង្កត់ធ្ងន់ថា វេទិកា Army-2023 ត្រូវបានគេទទួលស្គាល់ថា ជាការតាំងពិពណ៌ដ៏ធំបំផុតមួយរបស់ពិភពលោក ពាក់ព័ន្ធនឹងឧបករណ៍យោធាទំនើបៗ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងពហុភាគីរបស់រុស្ស៊ីជាមួយបណ្តាប្រទេសដទៃទៀត។  

ព័ត៌មានស៊ើបអង្កេត

ក្រសួងទេសចរណ៍ តម្រូវឱ្យបុគ្គលឈ្មោះ Uncle Roger សុំទោសជាសាធារណៈ និងកែតម្រូវវីដេអូឡើងវិញជាបន្ទាន់

ក្រសួងទេសចរណ៍ តម្រូវឱ្យបុគ្គលឈ្មោះ Uncle Roger សុំទោសជាសាធារណៈ និងកែតម្រូវវីដេអូឡើងវិញជាបន្ទាន់ ក្រសួងទេសចរណ៍កម្ពុជា បានតម្រូវឱ្យការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនាពេលកន្លងមក នៅលើបណ្ដាញសង្គមរបស់ខ្លួនឡើងវិញជាបន្ទាន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលបានផ្សាយចេញកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍បានលើកឡើងថា ក្រសួងមានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។ សេចក្តីថ្លែងការណ៍បានបន្តថា ៖ «ការវាយតម្លៃរបស់បុគ្គលនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយ»។  

ព័ត៌មានស៊ើបអង្កេត

គ្រោះមហន្តរាយធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួន ១៤៧នាក់ក្នុងខែកក្កដា នៅប្រទេសចិន

  ប្រទេសចិននៅថ្ងៃសុក្រនេះបានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានមនុស្សស្លាប់ ឬបាត់ខ្លួន ១៤៧នាក់នៅក្នុងខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា មនុស្សស្លាប់ ឬបាត់ខ្លួន ១៤២នាក់នៅក្នុងរបាយការណ៍ខែកក្កដា ដែលបណ្តាលមកពីទឹកជំនន់ ឬគ្រោះមហន្តរាយភូមិសាស្រ្ត។ ចំណែកមនុស្សស្លាប់ ឬបាត់ខ្លួន ៥នាក់ទៀត គឺដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត។ យោងតាមរបាយការណ៍បានបង្ហាញថា ផ្ទះសម្បែងជាង ២,៣០០ខ្នងបានដួលរលំ ហើយការខាតបង់សេដ្ឋកិច្ចផ្ទាល់មានចំនួន ១៥.៨ពាន់លានយ័ន ឬប្រមាណ ២.២ពាន់លានដុល្លារ។ ប្រទេសចិនបានទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គិតចាប់ពីរលកកម្ដៅបំបែកកំណត់ត្រា រហូតដល់ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន។  

ព័ត៌មានស៊ើបអង្កេត

លោក ហ្សេលេនស្គី ទទួលស្គាល់ថា កិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីតមានសារសំខាន់ណាស់

  ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាត់ទុកកិច្ចពិភាក្សានៅចុងសប្តាហ៍នេះក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីសន្តិភាពក្នុងប្រទេសអ៊ុយក្រែនថា “មានសារៈសំខាន់ខ្លាំងណាស់”។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីសន្តិភាពនៅអ៊ុយក្រែន ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនៅចុងសប្តាហ៍នេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជោគវាសនារបស់មនុស្សរាប់លាននាក់នៅទ្វីបអាហ្វ្រិក អាស៊ី និងផ្នែកផ្សេងទៀតលើពិភពលោក ពឹងផ្អែកលើដំណើរការអនុវត្តរូបមន្តសន្តិភាព។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ថ្ងៃស្អែកនេះនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមានកិច្ចប្រជុំរបស់ទីប្រឹក្សាប្រមុខរដ្ឋ និងអ្នកតំណាងមកពីក្រសួងការបរទេស ស្តីពីរូបមន្តសន្តិភាព។ លោក ហ្សេលេនស្គី បន្ថែមថា ប្រទេសជាច្រើននឹងបញ្ជូនអ្នកតំណាងរបស់ខ្លួន ដែលមកពីទ្វីបផ្សេងៗគ្នា រួមទាំងប្រទេសនៅពិភពលោកខាងត្បូងផងដែរ។

ព័ត៌មានស៊ើបអង្កេត

អ៊ុយក្រែន៖ រុស្ស៊ីមិនអាចពង្រីកខ្លួនវាយទៅមុខបានប៉ុន្តែនៅទប់ជាប់តាមសមរភូមិ ដែលខ្លួនកាន់កាប់

អ៊ុយក្រែន៖ រុស្ស៊ីមិនអាចពង្រីកខ្លួនវាយទៅមុខបានប៉ុន្តែនៅទប់ជាប់តាមសមរភូមិ ដែលខ្លួនកាន់កាប់ ក្រុមមន្ត្រីអ៊ុយក្រែន និយាយកាលពីថ្ងៃពុធ ថាកងកម្លាំងរុស្ស៊ីមិនអាចរំកិលខ្លួនឆ្ពោះទៅមុខតាមបណ្ដោយសមរភូមិជួរមុខ ប៉ុន្តែនៅតែទប់ជាប់ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង និងកប់មីនក្រោយដណ្ដើមបានពីអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែល ថាការណ៍នេះធ្វើឱ្យក្រុងកៀវ មានភាពស្វិតស្វាញប្រយុទ្ធខ្លាំងទាំងទិសដៅប្រយុទ្ធនា ភាគខាងកើត និងខាងត្បូង ។ អនុរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយថាកងកម្លាំងរុស្ស៊ី « បានព្យាយាមយ៉ាងខ្ជាប់ខ្ជួនដើម្បីបញ្ឈប់ការរុលទៅមុខរបស់យើងនៅក្រុងបាក់មូដ ប៉ុន្តែមិន ទទួលជោគជ័យ »។ លោកស្រី សរសេរនៅលើបណ្ដាញតេឡេក្រាម បន្តថា កងកម្លាំងរុស្ស៊ីកំពុងបង្កើនទ័ព និងបរិក្ខារយោធានៅក្នុងតំបន់ចំនួន៣ បន្ថែមទៀតនៅភាគខាងជើងដែលមានប្រយុទ្ធគ្នាយ៉ាង ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ព័ត៌មាន ព័ត៌មានស៊ើបអង្កេត

សេដ្ឋី និងអ្នកជំនួញរួមទាំងអ្នកបើកបរនាវាមុជទឹក Titan ៥នាក់ ដែលបានបាត់ខ្លួនពេលចុះទៅមើលសពកាប៉ាល់ Titanic នៅពេលនេះខ្យល់អុកស៊ីហ្សែនដែលមានក្នុងនាវារយៈពេលពី៧០ ទៅ៩៦ម៉ោង បានផុតហើយ!

  ក្រុមមនុស្សទាំងនេះរួមមាន៖ មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman! ពួកគេទាំង៥នាក់ បានចុះហត្ថលេខាទទួលខុសត្រូវខ្លួនឯង និងព្រមបង់លុយចំនួន២៥ម៉ឺនដុល្លារ ជាថ្នូរជិះនាវាមុជទឹក ទីតាន ចុះទៅមើលសាកសពកប៉ាល Titanic ដែលបានលិចក្នុងកំឡុងដឹកភ្ញៀវទេសចរកាលពីឆ្នាំ១៩១២!  

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិន

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះរាជសកម្មភាពដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រត្រូវបានក្រសួងរ៉ែ និងថាមពល សម្រេចចរចារគ្នាដើម្បីបញ្ចប់រឿង

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រោយពីកម្ពុជាយើងបានប្តឹងក្រុមហ៊ុន ដែលបានដឹកប្រេងចេញ ដោយបានរត់ចូលប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដោយកម្ពុជាយើង បានព្យា​យាមស្វះស្វែងរកការអន្តរាគមន៍នានា តាមរយៈផ្លូវច្បាប់ ទោះបីជាមានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ យើងបានសម្រេចបញ្ចប់រឿងនេះ ដោយធ្វើការចរចារគ្នាលក់ប្រេងចែកគ្នា។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នាសាលាខេត្តកែប ឯកឧត្តម ស៊ុយ សែម បានថ្លែង ថា ប្រេងឆៅចំនួនជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រ ត្រូវបានគេលួចដឹកចេញពីកម្ពុជាតាមរយៈកប៉ាល់ MT Strovolous ដែលក្រុមហ៊ុន Kris Energy បានជួលសម្រាប់ធ្វើការស្តុកប្រេង កាលពីពាក់កណ្ដាលឆ្នាំមុន ពេលនេះត្រូវបានក្រសួងរ៉ែ និងថាមពល បានម្រេចការចរចារគ្នាដើម្បីបញ្ចប់រឿងជាមួយក្រុមហ៊ុនកប៉ាល់ដែលបានដឹកចេញរួចហើយ ដោយកម្ពុជាទទួលបាន ៧០% នៃតម្លៃប្រេងសរុប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ទីបំផុតទៅឈប់ប្តឹងឈប់ផ្តល់ យកប្រឹងហ្នឹងមកលក់ចែកគ្នា ឥឡូវព្រមព្រៀងគ្នា លក់ប្រេងចែកគ្នា។ ឥឡូវលក់ចែកគ្នារួចហើយ លក់បានប៉ុន្មានថ្ងៃមុននេះ! អស់លុយម៉ាកំភ្លោះ គ្មានតែមេធាវីតាមប្តឹង ហើយនឹងចរចា […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ផ្លូវកប់ស្រូវពីស្ពានព្រែកព្នៅ ឆ្ពោះទៅ​ផ្លូវជាតិលេខ៤) នៅត្រង់ចំណុចខាងជើងសាលាកូរ៉េ ជាប់នឹងក្លោងទ្វាវត្តពួនភ្នំ ប្រយ័ត្នៗផងបងប្អូន​ប៉ូលិស ចុះ​ចាប់​ល្បឿន 40km/h

ភ្នំពេញ៖ថ្មីៗនេះ មានពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ទាក់ទងករណីប៉ូលិសចុះចាប់រថយន្តបើកក្នុងល្បឿន 40km/h ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ (ពីស្ពានព្រែកព្នៅ ឆ្ពោះទៅ​ផ្លូវជាតិលេខ៤) គឺនៅត្រង់ចំណុចខាងជើងសាលាកូរ៉េ ជាប់នឹងក្លោងទ្វាវត្តពួនភ្នំ (សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ)។ ក្នុងនោះ ពលរដ្ឋម្នាក់បានបង្ហោះសម្តែងការហួសចិត្តបែបនេះថា៖ «សូមប្រជា​ពលរដ្ឋ​ដែលធ្វើ​ដែលធ្វើ​ដំណើរមកពីស្រុកកំណើតវិញ​តាមផ្លូវទំនប់កប់ស្រូវ​ពីស្ពានព្រែកព្នៅ ​ឆ្ពោះទៅ​ផ្លូវជាតិលេខ​4 សូមប្រុងប្រយ័ត្ន​ត្រង់ចំណុច​ជិតសាលា​កូរ៉េ​ មានប៉ូលិសចរាចរណ៍ចាប់ល្បឿន​40 ​ហើយក៏សូមអោយក្រសួងមានសមត្ថកិច្ចពិនិត្យ​និងពិចារណា​ឡើងវិញ​ព្រោះ​ផ្លូវនេះ​ មិនមែនជា​ទីប្រជុំជន ផ្លូវធំទូលាយ​ហើយផ្លាកសញ្ញា ទើបតែ​ដាក់ថ្មីៗប៉ុណ្ណោះ»។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលបានស្គាល់ពីស្ថានភាពផ្លូវនេះច្បាស់ ដែលមានឡានតូចធំ បើកលឿនៗ មិនស្គាល់ថាជាទីកន្លែងសាលារៀន ឬ ទីកន្លែងឆ្លងផ្លូវ បានគាំទ្រប៉ូលិសចុះចាប់។ ក្នុងនោះ មិនថាអ្នកនៅរស់នៅទីនោះ ឬធ្វើដំណើរឆ្លងកាត់ ដែលក្តៅក្រហាយជាពិសេសទៅនឹងពពួកឡានធំៗ បានលើកឡើងបែបនេះថា «មែនទីប្រជុំជន តែខាងមុខមានសាលារៀន ម៉ាអាខ្លះបើកគ្មានដឹងខ្យល់អី ដូចប្រញាប់ទៅងាប់ អោយចាប់ចឹងចុះ, ផ្លូវហ្នឹងល្មមសមចាប់ល្បឿនហើយ បើបើកដូចហោះ បុកស្លាប់រហូត, មិនចេះតែថាទេ ខ្ញុំខ្លាចផ្លូវហ្នឹណាស់ឡានបើកលឿនៗ, មែនតេី​សូម្បីតែខ្ញុំអ្នកនៅហ្នឹង ក៏ខ្ញុំមិនសូវដែលហ៑ានជិះដែរផ្លូវហ្នឹង មានគ្រោះថ្នាក់ម្តងៗភាគតិចណាស់ដែលរស់ ផ្លូវហ្នឹងជេីងកបសាហាវ,…»។តែទោះជាយ៉ាងណា សម្រាប់ការចាប់ផាកពិន័យ ក្នុងល្បឿនត្រឹម 40khm/h បែបនេះ ពលរដ្ឋដែលមិនពេញចិត្តបានរិះគន់ថា តិចទៀត […]