ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាត់ទុកកិច្ចពិភាក្សានៅចុងសប្តាហ៍នេះក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីសន្តិភាពក្នុងប្រទេសអ៊ុយក្រែនថា “មានសារៈសំខាន់ខ្លាំងណាស់”។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីសន្តិភាពនៅអ៊ុយក្រែន ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនៅចុងសប្តាហ៍នេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជោគវាសនារបស់មនុស្សរាប់លាននាក់នៅទ្វីបអាហ្វ្រិក អាស៊ី និងផ្នែកផ្សេងទៀតលើពិភពលោក ពឹងផ្អែកលើដំណើរការអនុវត្តរូបមន្តសន្តិភាព។
លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ថ្ងៃស្អែកនេះនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមានកិច្ចប្រជុំរបស់ទីប្រឹក្សាប្រមុខរដ្ឋ និងអ្នកតំណាងមកពីក្រសួងការបរទេស ស្តីពីរូបមន្តសន្តិភាព។ លោក ហ្សេលេនស្គី បន្ថែមថា ប្រទេសជាច្រើននឹងបញ្ជូនអ្នកតំណាងរបស់ខ្លួន ដែលមកពីទ្វីបផ្សេងៗគ្នា រួមទាំងប្រទេសនៅពិភពលោកខាងត្បូងផងដែរ។