ព័ត៌មានស៊ើបអង្កេត

អ៊ុយក្រែន៖ រុស្ស៊ីមិនអាចពង្រីកខ្លួនវាយទៅមុខបានប៉ុន្តែនៅទប់ជាប់តាមសមរភូមិ ដែលខ្លួនកាន់កាប់

អ៊ុយក្រែន៖ រុស្ស៊ីមិនអាចពង្រីកខ្លួនវាយទៅមុខបានប៉ុន្តែនៅទប់ជាប់តាមសមរភូមិ ដែលខ្លួនកាន់កាប់

ក្រុមមន្ត្រីអ៊ុយក្រែន និយាយកាលពីថ្ងៃពុធ ថាកងកម្លាំងរុស្ស៊ីមិនអាចរំកិលខ្លួនឆ្ពោះទៅមុខតាមបណ្ដោយសមរភូមិជួរមុខ ប៉ុន្តែនៅតែទប់ជាប់ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង និងកប់មីនក្រោយដណ្ដើមបានពីអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែល ថាការណ៍នេះធ្វើឱ្យក្រុងកៀវ មានភាពស្វិតស្វាញប្រយុទ្ធខ្លាំងទាំងទិសដៅប្រយុទ្ធនា ភាគខាងកើត និងខាងត្បូង ។

អនុរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយថាកងកម្លាំងរុស្ស៊ី « បានព្យាយាមយ៉ាងខ្ជាប់ខ្ជួនដើម្បីបញ្ឈប់ការរុលទៅមុខរបស់យើងនៅក្រុងបាក់មូដ ប៉ុន្តែមិន ទទួលជោគជ័យ »។

លោកស្រី សរសេរនៅលើបណ្ដាញតេឡេក្រាម បន្តថា កងកម្លាំងរុស្ស៊ីកំពុងបង្កើនទ័ព និងបរិក្ខារយោធានៅក្នុងតំបន់ចំនួន៣ បន្ថែមទៀតនៅភាគខាងជើងដែលមានប្រយុទ្ធគ្នាយ៉ាង ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *