ព័ត៌មានស៊ើបអង្កេត

ក្រសួងទេសចរណ៍ តម្រូវឱ្យបុគ្គលឈ្មោះ Uncle Roger សុំទោសជាសាធារណៈ និងកែតម្រូវវីដេអូឡើងវិញជាបន្ទាន់

ក្រសួងទេសចរណ៍ តម្រូវឱ្យបុគ្គលឈ្មោះ Uncle Roger សុំទោសជាសាធារណៈ និងកែតម្រូវវីដេអូឡើងវិញជាបន្ទាន់

ក្រសួងទេសចរណ៍កម្ពុជា បានតម្រូវឱ្យការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនាពេលកន្លងមក នៅលើបណ្ដាញសង្គមរបស់ខ្លួនឡើងវិញជាបន្ទាន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលបានផ្សាយចេញកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍បានលើកឡើងថា ក្រសួងមានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។

សេចក្តីថ្លែងការណ៍បានបន្តថា ៖ «ការវាយតម្លៃរបស់បុគ្គលនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយ»។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *