ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណាដោះស្រាយនិងកាត់បន្ថយឲ្យបាន ពីការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌច្បារអំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដើម្បីសិក្សានៅតំបន់ច្បារអំពៅនេះ ឲ្យបានម៉ត់ចត់។ ក្រោយការសិក្សាបញ្ចប់ អាជ្ញាធរនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិច លង់ នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនេះ នឹងសិក្សាទៅលើទីតាំងចំនួន ៤សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រានិងព្រែកបារាំង។ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកា បានសិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ ២០៣៥។ ដូច្នេះ ក្រុមការងារ ក៏ដូចជាគណៈកម្មការ ត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ ២០៣៥នេះ ជាគោល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី […]
(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៩៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន៩៩នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ១៧នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៤៤នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ៩ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ២១៥,០ក្រាម និង ១៥កញ្ចប់តូច។ -កេតាមីន (Ke) = ២៨១,៧០ក្រាម។ លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៩អង្គភាព ៕
រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានលើកឡើងថា កសិ ករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក។ លោកបន្តថា ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងនៅពេលប្រទេសឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក ហាមនាំចេញអង្ករសធម្មតាដើម្បីរក្សាសន្តិស្បៀងក្នុងប្រទេសខ្លួន។ លោកបានប្រាប់ដូច្នេះថា ៖ «ជាមធ្យមកសិករកម្ពុជាផលិតស្រូវបានសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស ៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលើពិភពលោក»។ លោក យ៉ង សាំងកុមារ បានបន្តថា កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀត។