នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច […]
ព័ត៌មានសន្តិសុខសង្គម
រដ្ឋបាលជលផល នឹងរៀបចំសិក្ខាសាលាពាក់ព័ន្ធគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍសហគមន៍នេសាទនៅដើមសប្ដាហ៍ក្រោយ
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូ នឹងរៀបចំសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពី «គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី» នៅថ្ងៃទី ៤ខែ ធ្នូឆ្នាំ ២០២៣ខាងមុខនេះ។ សិក្ខាសាលានេះ គាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) តាមរយៈកម្មវិធីCAPFISH-Captureដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។ សេចក្តីប្រកាសព័ត៌មានរបស់FAOបានឱ្យដឹងថា គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ ត្រូវបានបង្កើតឡើងដើម្បីឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងនូវថវិកាដែលផ្ដល់ជូនសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន(CAPFISH-Capture)។
ព្រះមហាក្សត្រ អំពាវនាវប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិជនមានពិការភាព
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយមិនមានការរើសអើងពីសង្គមនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈព្រះរាជសារនាឱកាស «ទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១» ថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៣។ ព្រះមហាក្សត្រ បានសម្តែងព្រះទ័យស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេសជនមានពិការភាពឱ្យមានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ណែនាំមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរខេត្តឱ្យជំរុញលើកទឹកចិត្តការងារអភិវឌ្ឍឆ្នេរ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.)បានមានប្រសាសន៍ថា ដើម្បីរក្សាធនធានតំបន់ឆ្នេរ និងទាក់ទាញទេសចរឱ្យមកកម្សាន្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរត្រូវឯកភាពគ្នាកំណត់គោលដៅ និងលើកទឹកចិត្តដល់ពលរដ្ឋ និងវិស័យឯកជនឲ្យរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរ។ ថ្លែងក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ ដល់ឆ្នេរនិងព្រែកដែលទទួលបានជ័យលាភី នៃការប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ធនធានតំបន់ឆ្នេរ បានផ្តល់ប្រយោជន៍ច្រើន ដល់បងប្អូនប្រជានេសាទ ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
លោកតា ញឹម សុខឿន អាយុ ៦៣ឆ្នាំ លោកយាយយឿង គឹមសឿង អាយុ៧៦ឆ្នាំ និងលោកយាយ អ៊ែល ហ្វាស អាយុ៧៣ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ
មានអាការភ្នែកទ្បើងបាយ បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកតាលោកយាយ ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ននេះ លោកតាលោកយាយ អាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក។ សូមជម្រាបថា រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ សូមអរគុណក្រុមគ្រូពេទ្យ TYDA
ប្អូនស្រី ហ៊ួន ច័ន្ទសុនី អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអាការ:ធ្លាក់ឈាមឥតឈប់ឈរក្រោយសម្រាលកូន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ឃាត់ឈាម
ប្រកបដោយជោគជ័យ និងបញ្ជូនទៅសង្រ្គោះបន្តនៅផ្នែកប្រពោធនកម្មជំងឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែត តាមរយៈក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ប្អូនស្រី មានភាពល្អប្រសើរ និងបានផ្លាស់ទៅសម្រាកនៅអគារជំងឺធម្មតា ចំណែកឯសុខភាពរបស់ទារក ក៏មានភាពរឹងមាំ និងបន្តទទួលការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ។ ការចំណាយលើការព្យាបាល ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមជាមួយមន្ទីរពេទ្យកាល់ម៉ែត ផងដែរ ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA
មន្រ្ដីរាជការប្រមាណជិត ៤០ នាក់ នៃ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ដែលមានតួនាទី ចាប់ពីមន្ត្រី អនុប្រធានការិយាល័យ ប្រធានការិយាល័យ និង អនុប្រធានមន្ទីរ បានរួមគ្នាជាក្រុមផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ទៅ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈ អភិបាលខេត្តបន្ទាយមានជ័យ ។
តាមរយៈលិខិតមួយច្បាប់ ២ទំព័រ ចុះថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ មន្ត្រីរាជការដែលបានផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ គឺសំណូមពរអោយថ្នាក់ដឹកនាំដោះដូរលោក អាង ណារិទ្ធ ចេញពី ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ ក្រោមការរៀបរាប់ថា លោក អាង ណារឹទ្ធ ដឹកនាំមិនបានត្រឹមត្រូវ និងបង្ករបញ្ហាជាច្រេីនក្នុងមន្ទីរ រួមទាំងកិបកេងថវិការង្វាន់មន្ត្រីថែមទៀត ។ លោក អាង ណារឹទ្ធ បានមកកាន់តួនាទីជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ខេត្តបន្ទាយមានជ័យជំនួសលោកប្រាក់ ប៉ូលី នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ។ លោក អាង ណារឹទ្ធ បានបញ្ជាក់ថា ពិតជាមានមន្ត្រីក្រោមឱវាទរួមគ្នាប្ដឹងលោកពិតប្រាកដមែន ។
អង្គការសិល្បៈខ្មែរអមតៈ រៀបចំសន្និសីទ «មហោស្រព ៧ ពណ៌» និងប្រកាសជយលាភីអមតៈ ២០២៣ ទន្ទឹមគ្នា
កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អង្គការសិល្បៈខ្មែរអមតៈ បានប្រារព្ធរៀបចំកម្មវិធីធំៗ ២ ក្នុងថ្ងៃតែមួយ រួមមាន សន្និសីទសារព័ត៌មានអំពី «មហោស្រព ៧ ពណ៌» និងការប្រកាស ជយលាភីអមតៈ ឆ្នាំ ២០២៣ នៅបរិវេណ Factory Phnom Penh ជាទីបណ្តុំដោយស្នាដៃសិល្បៈរបស់សិល្បករជាតិ-អន្តរជាតិ។ លោក សុង សេង អ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែបដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត។ ខ្ញុំយល់ថា នេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈសមស្របសម្រាប់យុវជន ក៏ដូចជាសារធារណៈជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈ្វេងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ»។ លោករំពឹងថា ពេលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួលចំណេះដឹង។
សេចក្តីជូនដំណឹងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា
និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។ អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពលើបណ្តាញសង្គមដែលចេញពីទំព័រខាងលើ។ សូមអរគុណ
មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធរយៈពេល ៣ថ្ងៃនាទីរួមខេត្តក្រចេះ
មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធរយៈពេល ៣ថ្ងៃនាទីរួមខេត្តក្រចេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធ ពិធីបើករបស់ខ្លួននៅសាលមហោស្រពខេត្តក្រចេះរយ:ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការរៀបចំកម្មវិធីពិសេសៗជាច្រើនតំបន់ក្នុងខេត្តក្រចេះ ។ គួរបញ្ជាក់ថា ពិធីបុណ្យមួយនេះគេឃើញ មានការចូលរួម និង គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រសួងបរិស្ថាន អភិបាលរងខេត្ត យូនីសេហ្វ(Unicef) កម្ពុអ៊ែរ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធមដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ «បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែ រៀបចំនៅរាជធានីភ្នំពេញ។ រយ:ពេល១០ឆ្នាំនៃការផ្សព្ធផ្សាយនូវវប្បធម៌ ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះគឺតែងតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ។