ភ្នំពេញ៖ថ្មីៗនេះ មានពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ទាក់ទងករណីប៉ូលិសចុះចាប់រថយន្តបើកក្នុងល្បឿន 40km/h ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ (ពីស្ពានព្រែកព្នៅ ឆ្ពោះទៅផ្លូវជាតិលេខ៤) គឺនៅត្រង់ចំណុចខាងជើងសាលាកូរ៉េ ជាប់នឹងក្លោងទ្វាវត្តពួនភ្នំ (សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ)។
ក្នុងនោះ ពលរដ្ឋម្នាក់បានបង្ហោះសម្តែងការហួសចិត្តបែបនេះថា៖ «សូមប្រជាពលរដ្ឋដែលធ្វើដែលធ្វើដំណើរមកពីស្រុកកំណើតវិញតាមផ្លូវទំនប់កប់ស្រូវពីស្ពានព្រែកព្នៅ ឆ្ពោះទៅផ្លូវជាតិលេខ4 សូមប្រុងប្រយ័ត្នត្រង់ចំណុចជិតសាលាកូរ៉េ មានប៉ូលិសចរាចរណ៍ចាប់ល្បឿន40 ហើយក៏សូមអោយក្រសួងមានសមត្ថកិច្ចពិនិត្យនិងពិចារណាឡើងវិញព្រោះផ្លូវនេះ មិនមែនជាទីប្រជុំជន ផ្លូវធំទូលាយហើយផ្លាកសញ្ញា ទើបតែដាក់ថ្មីៗប៉ុណ្ណោះ»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលបានស្គាល់ពីស្ថានភាពផ្លូវនេះច្បាស់ ដែលមានឡានតូចធំ បើកលឿនៗ មិនស្គាល់ថាជាទីកន្លែងសាលារៀន ឬ ទីកន្លែងឆ្លងផ្លូវ បានគាំទ្រប៉ូលិសចុះចាប់។ ក្នុងនោះ មិនថាអ្នកនៅរស់នៅទីនោះ ឬធ្វើដំណើរឆ្លងកាត់ ដែលក្តៅក្រហាយជាពិសេសទៅនឹងពពួកឡានធំៗ បានលើកឡើងបែបនេះថា «មែនទីប្រជុំជន តែខាងមុខមានសាលារៀន ម៉ាអាខ្លះបើកគ្មានដឹងខ្យល់អី ដូចប្រញាប់ទៅងាប់ អោយចាប់ចឹងចុះ, ផ្លូវហ្នឹងល្មមសមចាប់ល្បឿនហើយ បើបើកដូចហោះ បុកស្លាប់រហូត, មិនចេះតែថាទេ ខ្ញុំខ្លាចផ្លូវហ្នឹណាស់ឡានបើកលឿនៗ, មែនតេីសូម្បីតែខ្ញុំអ្នកនៅហ្នឹង ក៏ខ្ញុំមិនសូវដែលហ៑ានជិះដែរផ្លូវហ្នឹង មានគ្រោះថ្នាក់ម្តងៗភាគតិចណាស់ដែលរស់ ផ្លូវហ្នឹងជេីងកបសាហាវ,…»។តែទោះជាយ៉ាងណា សម្រាប់ការចាប់ផាកពិន័យ ក្នុងល្បឿនត្រឹម 40khm/h បែបនេះ ពលរដ្ឋដែលមិនពេញចិត្តបានរិះគន់ថា តិចទៀត ចុះចាប់តាមផ្សារ ព្រោះថាសូម្បីតែផ្លូវភ្លោះក៏ចាប់ល្បឿន40 ដែរ, ពិចារណាតាមការគួរ សុំទោសផង
មិនដែលអាណា វ៉ាឡានកុងទ័រន័ផ្លូវឯកទិស កុងទ័រ 40km ហើយស្លាកសញ្ញា 40km ហ្នឹង
ដាក់សម្រាប់អោយអ្នកបើកបរគោរព ឬដាក់ចាប់ល្បឿន អត់យល់ បើថាទីប្រជុំជនមិនថាទេ ព្រៃសុទ្ធ… (ផ្លូវកប់ស្រូវយើងហ្នឹង ប្រយ័ត្នៗផងបងប្អូន)៕