ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃបដិសេធថា លោកគ្មានបំណងតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សានោះទេ

នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថា លោកមិនបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ជាទីប្រឹក្សារបស់លោកនោះទេ។ ថ្លែងទៅកាន់បណ្ដាអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានសុវណ្ណភូមិអំឡុងពេលដែលលោកត្រឡប់មកពីសហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ស្រេថា បានលើកឡើងថា ៖ «ប្រព័ន្ធផ្សព្វផ្សាយថៃបានបកស្រាយខ្លឹមសារខុស ជុំវិញការលើកឡើងរបស់ខ្ញុំ ពាក់ព័ន្ធនឹងលោក ថាក់ស៊ីនអំឡុងពេលដែលខ្ញុំបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក»។ លោកបានបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍នោះ លោកគ្រាន់តែនិយាយថា លោកអាចនឹងធ្វើការពិគ្រោះយោបល់ជាមួយលោក ថាក់ស៊ីន ដូចដែលលោកធ្លាប់បានពិភាក្សាជាមួយនឹងអតីតនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ដទៃៗទៀតដូចជា លោក អាណាន់ ប៉ាន់យ៉ារ៉ាឈុន (Anand Panyarachun) និងលោក សុំឆៃ វង្សសាវ៉ាត់(Somchai Wongsawat) ជាដើម។ ប្រភពព័ត៌មាន៖ Thai PBS World

ព័ត៌មានអន្តរជាតិ

“ធ្វើជា សត្រូវ របស់ អាមេរិក គឺ គ្រោះថ្នាក់ ខណៈ ការ ធ្វើ ជាមិត្ត របស់ អាមេរិក គឺ ដូចជា ស្វែងរកសេចក្ដី ស្លាប់” – អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក Henry Kissinger

អ៊ុយក្រែន កំពុង ត្រូវ បាន បំផ្លាញ ដោយ ភាព ក្រអឺតក្រទម របស់ អាមេរិក។ សង្គ្រាមអ៊ុយក្រែននឹងបញ្ចប់ បើអាមេរិកទទួលស្គាល់ថា ការពង្រីក NATO ទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យមានសង្រ្គាមអូសបន្លាយ និងបំផ្លិចបំផ្លាញអ៊ុយក្រែន។ អព្យាក្រឹតភាពរបស់អ៊ុយក្រែន នឹងបញ្ជៀសសង្គ្រាម ហើយនឹងបន្តជាគន្លឹះនៃសន្តិភាព។ បើមើលឱ្យកាន់តែស៊ីជម្រៅនោះ សន្តិសុខរបស់សហភាពអឺរ៉ុបទាំងមូលពឹងផ្អែកលើសន្តិសុខជាសមូហភាព តាមការអំពាវនាវរបស់អង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការអ៉ឺរ៉ុប ហៅកាត់ថា OSCE មិនមែនជាការទាមទារតែម្ខាងរបស់ NATO ទេ

ព័ត៌មានអន្តរជាតិ

ហ្វីលីពីនទទួលបានភ្ញៀវទេសចរបរទេសជាង ៣.៨លាននាក់ ចាប់តាំងពីខែមករាដើមឆ្នាំនេះ

រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន លោកស្រី Christina Frasco បានថ្លែងថា ភ្ញៀវទេសចរបរទេសច្រើនជាង ៣.៨លាននាក់បានធ្វើដំណើរមកលេងកំសាន្តប្រទេសហ្វីលីពីន គិតចាប់តាំងពីខែមករា ឆ្នាំ២០២៣នេះ។ រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន លោកស្រី Christina Frasco បាននិយាយនៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មទេសចរណ៍ ដែលរៀបចំដោយរដ្ឋាភិបាលថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ហ្វីលីពីនទទួលបានភ្ញៀវអន្តរជាតិច្រើនជាង ៣.៨លាននាក់ ពោលគឺស្មើនឹង ៨០ភាគរយ នៃអ្នកធ្វើដំណើរបរទេសចំនួន ៤.៨លាននាក់ ដែលនាយកដ្ឋានទេសចរណ៍កំណត់គោលដៅឈានដល់គិតត្រឹមចុងឆ្នាំនេះ។ លោកស្រីថា ក្រៅពីគោលដៅស្រូបទាញទេសចរបរទេសចំនួន ៤.៨លាននាក់ ប្រទេសហ្វីលីពីនក៏មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកជាង ៨៥លាននាក់នៅឆ្នាំនេះផងដែរ។ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ហ្វីលីពីនទទួលបានភ្ញៀវទេសចរបរទេសជាង ២.៦៥លាននាក់ក្នុងឆ្នាំ ២០២២ ទទួលបានប្រាក់ចំណូលចំនួន ៣.៨៤ពាន់លានដុល្លារ ស្មើនឹង ៦.២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីន។ ប្រភព៖ ស៊ីនហួរ

ព័ត៌មានអន្តរជាតិ

តារាចម្រៀង Katy Perry លក់សិទ្ធិចែកចាយបទចម្រៀងរបស់នាងទាំងអស់ ក្នុងតម្លៃ ២២៥លានដុល្លារ

តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក Katy Perry បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សិទ្ធិចែកចាយបទចម្រៀងរបស់នាងទាំង ៥អាល់ប៊ុម ដែលបានចេញផ្សាយនៅចន្លោះ ឆ្នាំ២០០៨ ដល់២០២០។ ប្រការនេះបានធ្វើឲ្យនាង ចូលរួមក្នុងបញ្ជីកំពូលសិល្បករទាំង១០ ដែលលក់ស្នាដៃបានថ្លៃជាងគេ។ Katy Perry មិនមែនជាសិល្បករដំបូងឡើយ ដែលបានលក់សិទ្ធិលើបទចម្រៀងខ្លួនឯង ដោយកាលពីដើមឆ្នាំកន្លងទៅនេះ តារាចម្រៀង Justin Bieber ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់លោកក្នុងតម្លៃ ២០០លានដុល្លារឲ្យក្រុមហ៊ុន Hipgnosis Songs Capital (ហ៊ីបណូស៊ីស សង ខាភីថល)។ នៅពេលនេះ Katy Perry ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់នាងឲ្យក្រុមហ៊ុន Litmus Music ក្នុងតម្លៃ ២២៥លានដុល្លារអាមេរិក។ ខណៈអាល់ប៊ុមចម្រៀងទាំង៥ ដែលនាងលក់ គឺអាល់ប៊ុមរបស់នាងក្នុងផលិតកម្ម Capitol Records រួមមានអាល់ប៊ុម One of the Boys ចេញឆ្នាំ២០០៨, អាល់ប៊ុម Teenage Dream (ធីនណេច ឌ្រីម) ចេញឆ្នាំ២០១០, អាល់ប៊ុម Prism (ព្រីស៊ឹម) […]

ព័ត៌មានអន្តរជាតិ

តួឯកប្រុសរឿង «X-Men» ប្រកាសចែកផ្លូវគ្នាជាមួយភរិយា ក្រោយរៀបការ២៧ឆ្នាំ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា តារាសម្តែង Hugh Jackman ដែលទស្សនិកជនស្គាល់ថា ជាតួឯកប្រុសរឿង «X-Men» និងភរិយា Deborra-Lee Furness បានប្រការចែកផ្លូវគ្នា ក្រោយរៀបការបាន ២៧ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ គូស្នេហ៍មួយគូនេះ ត្រូវបានគេដឹងថា រៀបការជាមួយគ្នាកាលពីឆ្នាំ១៩៩៦ និងបានទទួលចិញ្ចឹមកូនពីរនាក់រួមគ្នា។ តារាសម្ដែង Hugh Jackman ត្រូវបានគេស្គាល់តាមរយៈការសម្តែងក្នុងភាពយន្ត Action ល្បីៗដូចជាខ្សែភាពយន្ត «X-Men» និងរឿងភាគល្បីៗមួយចំនួនទៀត។ លោកត្រូវបានឲ្យឈ្មោះថា ជាបុរសសិចស៊ីបំផុតក្នុងលោករបស់ទស្សនាវដ្តី People ក្នុងឆ្នាំ ២០០៨។ តាមរយៈសេចក្តីថ្លែងការណ៍រួម របស់តារាទាំងពីររូបបានរៀបរាប់ថា «ពួកយើងពិតជាមានក្ដីសុខ ដែលបានចែករំលែករយៈពេលជិត ៣ទសវត្សរ៍ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែដំណើរជីវិតរបស់យើងឥឡូវនេះកំពុងផ្លាស់ប្តូរ ហើយយើងបានសម្រេចចិត្តបែកគ្នា ដើម្បីបន្តការរីកចម្រើនតាមផ្លូវរៀងៗខ្លួនវិញ»។

ព័ត៌មានអន្តរជាតិ

ផលិតកររឿង «John Wick» បង្ហើបថាតួអង្គ Wick ចង់មានការចាកចេញមួយច្បាស់លាស់ ខណៈវគ្គ៤ ហាក់ធ្វើឲ្យអ្នកគាំទ្រស្រពិចស្រពិល

កំពូលតារាសម្តែង Keanu Reeves បានបង្ហាញខ្លួនដើម្បីបញ្ចប់រឿង «John Wick: Chapter 4» ដែលបានទម្លាក់ទៅរោងកុនកាលពីខែមីនា ហើយរកចំណូលបាន ១៨៧.១លានដុល្លារក្នុងស្រុក និង ៤២៦.៥លានដុល្លារនៅទូទាំងពិភពលោក។ តែយ៉ាងណានៅក្នុងវគ្គ៤ ហាក់ធ្វើឲ្យទស្សនិកជនមិនច្បាស់ក្នុងចិត្តទាល់តែសោះ ចំពោះការស្លាប់របស់តួអង្គ John Wick ថាតើ ជាការស្លាប់ពិតប្រាកដ ឬយ៉ាងណា? ការសន្និដ្ឋានរបស់ខ្សែភាពយន្តនេះបង្ហាញយ៉ាងច្បាស់ អំពីការស្លាប់របស់តួអង្គសំខាន់របស់ Reeves ដោយបង្ហាញឈុត Winston (សម្តែងដោយ Ian McShane) និង The Bowery King (សម្តែងដោយ Laurence Fishburn) គោរពនៅផ្នូររបស់ John ខណៈដែលភាពយន្តបន្ត ដែលនឹងមកដល់នាពេលខាងមុខគឺ «The Continental» ដែលគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូង នៅលើសេវាស្ទ្រីម Peacock នៅថ្ងៃទី២២ ខែកញ្ញា ផលិតករ Basil Iwaynk បានបង្ហាញនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Collider យ៉ាងដូច្នេះថា ដំបូងឡើយ Reeves […]

ព័ត៌មានអន្តរជាតិ

តារាចម្រៀង IU បរិច្ចាគប្រាក់ជាង២២ម៉ឺនដុល្លារដល់អ្នកខ្វះខាត ក្នុងថ្ងៃខួប១៥ឆ្នាំនៃការចូលសិល្បៈ

តារាចម្រៀង និងជាតារាសម្តែងល្បីឈ្មោះរបស់កូរ៉េ កញ្ញា IU បានបរិច្ចាគប្រាក់ចំនួន ៣០០លានវ៉ុន (២២៦,១៥៩ដុល្លារ) ដល់អង្កការសប្បុរសធម៌មួយ ដើម្បីជួយដល់ក្រុមមនុស្សខ្វះខាតផ្នែកសេវាវេជ្ជសាស្រ្ត និងសុខុមាលភាពប្រជាជនក្នុងតំបន់។ ការបរិច្ចាគប្រាក់នេះ គឺធ្វើឡើងនៅថ្ងៃរំលឹកខួបលើកទី១៥ឆ្នាំ នៃការចូលសិល្បៈរបស់នាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ IU បានបរិច្ចាគ១០០លានវ៉ុន ទៅកាន់អង្គការសប្បុរសធម៌ ៣ផ្សេងគ្នា រួមមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan, សមាគមជាតិសុខុមាលភាពកុមារកូរ៉េ និងមន្ទីរពេទ្យកុមារ Seoul Metropolitan Children’s Hospital។ នេះបើយោងតាម Edam Entertainment។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្រោមឈ្មោះ «IUaena» ដែលរួមបញ្ចូលគ្នានូវឈ្មោះឆាករបស់ IU និងឈ្មោះអ្នកគាំទ្ររបស់នាងគឺ Uaena។

ព័ត៌មានអន្តរជាតិ

Suga សមាជិក BTS ត្រៀមខ្លូនចូលបំពេញកាតព្វកិច្ចយោធា នៅថ្ងៃទី២២ខាងមុខ

តារាចម្រៀង Suga សមាជិកក្រុម BTS ត្រូវបានរាយការណ៍មកថា នឹងចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី២២ខាងមុខនេះ។ ប្រការនេះបានធ្វើឲ្យលោក Suga វ័យ៣០ឆ្នាំ ក្លាយជាសមាជិកទី៣របស់ក្រុម BTS ដែលចូលបម្រើជួរកងទ័ព បន្ទាប់ពី Jin និង J-Hope។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ មិនដូច Jin និង J-Hope ទេ កាសែតកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា Suga ទំនងជាមិនបំពេញកាព្វកិច្ចរបស់ខ្លួនក្នុងជួយកងទ័ពដូចបុរសដទៃឡើយ ដោយសារតែបញ្ហាសុខភាព។ ដែលមូលហេតុនេះ គឺអាចបណ្តាលមកពីការវះកាត់ដែលលោកឆ្លងកាត់កាលពីឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ BigHit បានជំរុញអ្នកគាំទ្រ BTS កុំឱ្យទៅកន្លែងបំពេញកាតព្វកិច្ចរបស់ Suga ជាញឹកញាប់ក្នុងអំឡុងពេលបម្រើជាកងទ័ពរបស់លោក។

ព័ត៌មានអន្តរជាតិ

ក្រុងហូជីមិញ នឹងប្រមូលថ្លៃប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីចតឡាន ចតម៉ូតូ និងធ្វើអាជីវកម្មផ្សេងៗ ចាប់ពីឆ្នាំ ២០២៤

ទីក្រុងហូជីមិញនៃប្រទេសវៀតណាម នឹងអនុញ្ញាតឱ្យប្រជាជនប្រើផ្នែកខ្លះនៃផ្លូវ និងចិញ្ចើមផ្លូវដើម្បីធ្វើជាចំណតរថយន្ត និងអាជីវកម្ម ប៉ុន្តែត្រូវបង់ប្រាក់ចាប់ពីឆ្នាំ ២០២៤ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ វិធានការនេះ ត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍ពីនាយកដ្ឋានដឹកជញ្ជូន ទៅកាន់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយរង់ចាំការយល់ព្រមពីក្រុមប្រឹក្សាប្រជាជនក្រុងសិន មុនចាប់ផ្ដើមអនុវត្ត។ វានឹងអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវសម្រាប់សកម្មភាពអាជីវកម្មផ្សេង និងជាចំណតរថយន្ត។ តម្លៃសម្រាប់ការប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវ គឺផ្អែកលើតម្លៃដីជាមធ្យមនៅក្នុងតំបន់។ សម្រាប់កន្លែងចតរថយន្ត តម្លៃទាបបំផុតគឺ ៥០ ០០០ ដុង (២ ដុល្លារ ) និងខ្ពស់បំផុតគឺ ៣៥០ ០០០ ដុង (១៤,៤ ដុល្លារ) ក្នុងមួយម៉ែតការ៉េ/ខែ។ សកម្មភាពផ្សេងទៀត នឹងត្រូវបង់ថ្លៃពី ២០ ០០០-១០០ ០០០ ដុង/ម៉ែត្រការ៉េ។

ព័ត៌មាន ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល

មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យមានវិធានការបន្ទាន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ មុនពេលបើកមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗ រួមមាន AFP និងរ៉យទ័រ។ ក្រុមអ្នកតវ៉ាមកពីអង្គការ និងក្រុមសកម្មជនប្រហែល ៧០០ អង្គភាព បានចូលរួមក្នុងការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យ ដោយស្រែកថា អនាគតរបស់មនុស្សជាតិពឹងផ្អែកលើការបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងកាន់សញ្ញាដែលមានសរសេរថា «ឥន្ធនៈហ្វូស៊ីលកំពុងសម្លាប់យើង» និង «ខ្ញុំមិនបានបោះឆ្នោតដើម្បីឱ្យមានភ្លើងឆេះ និងទឹកជំនន់នោះទេ»។ ក្រុមអ្នកតវ៉ា ក៏បានស្រែកទាមទារឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតមួយអាណត្តិទៀតនៅឆ្នាំក្រោយនោះ បញ្ឈប់ការអនុម័តលើគម្រោងប្រេង និងឧស្ម័នថ្មី បញ្ឈប់គម្រោងបច្ចុប្បន្ន និងប្រកាសពីភាពអាសន្នអាកាសធាតុជាដើម។