ព័ត៌មានអន្តរជាតិ

តារាចម្រៀង Katy Perry លក់សិទ្ធិចែកចាយបទចម្រៀងរបស់នាងទាំងអស់ ក្នុងតម្លៃ ២២៥លានដុល្លារ

តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក Katy Perry បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សិទ្ធិចែកចាយបទចម្រៀងរបស់នាងទាំង ៥អាល់ប៊ុម ដែលបានចេញផ្សាយនៅចន្លោះ ឆ្នាំ២០០៨ ដល់២០២០។ ប្រការនេះបានធ្វើឲ្យនាង ចូលរួមក្នុងបញ្ជីកំពូលសិល្បករទាំង១០ ដែលលក់ស្នាដៃបានថ្លៃជាងគេ។

Katy Perry មិនមែនជាសិល្បករដំបូងឡើយ ដែលបានលក់សិទ្ធិលើបទចម្រៀងខ្លួនឯង ដោយកាលពីដើមឆ្នាំកន្លងទៅនេះ តារាចម្រៀង Justin Bieber ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់លោកក្នុងតម្លៃ ២០០លានដុល្លារឲ្យក្រុមហ៊ុន Hipgnosis Songs Capital (ហ៊ីបណូស៊ីស សង ខាភីថល)។ នៅពេលនេះ Katy Perry ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់នាងឲ្យក្រុមហ៊ុន Litmus Music ក្នុងតម្លៃ ២២៥លានដុល្លារអាមេរិក។

ខណៈអាល់ប៊ុមចម្រៀងទាំង៥ ដែលនាងលក់ គឺអាល់ប៊ុមរបស់នាងក្នុងផលិតកម្ម Capitol Records រួមមានអាល់ប៊ុម One of the Boys ចេញឆ្នាំ២០០៨, អាល់ប៊ុម Teenage Dream (ធីនណេច ឌ្រីម) ចេញឆ្នាំ២០១០, អាល់ប៊ុម Prism (ព្រីស៊ឹម) ចេញឆ្នាំ២០១៣, អាល់ប៊ុម Witness (វីតណេស) ចេញឆ្នាំ២០១៧ និងអាល់ប៊ុម Smile ចេញឆ្នាំ២០២០៕

adm

Leave a Reply

Your email address will not be published. Required fields are marked *