ព័ត៌មានអន្តរជាតិ

ផលិតកររឿង «John Wick» បង្ហើបថាតួអង្គ Wick ចង់មានការចាកចេញមួយច្បាស់លាស់ ខណៈវគ្គ៤ ហាក់ធ្វើឲ្យអ្នកគាំទ្រស្រពិចស្រពិល

កំពូលតារាសម្តែង Keanu Reeves បានបង្ហាញខ្លួនដើម្បីបញ្ចប់រឿង «John Wick: Chapter 4» ដែលបានទម្លាក់ទៅរោងកុនកាលពីខែមីនា ហើយរកចំណូលបាន ១៨៧.១លានដុល្លារក្នុងស្រុក និង ៤២៦.៥លានដុល្លារនៅទូទាំងពិភពលោក។ តែយ៉ាងណានៅក្នុងវគ្គ៤ ហាក់ធ្វើឲ្យទស្សនិកជនមិនច្បាស់ក្នុងចិត្តទាល់តែសោះ ចំពោះការស្លាប់របស់តួអង្គ John Wick ថាតើ ជាការស្លាប់ពិតប្រាកដ ឬយ៉ាងណា?

ការសន្និដ្ឋានរបស់ខ្សែភាពយន្តនេះបង្ហាញយ៉ាងច្បាស់ អំពីការស្លាប់របស់តួអង្គសំខាន់របស់ Reeves ដោយបង្ហាញឈុត Winston (សម្តែងដោយ Ian McShane) និង The Bowery King (សម្តែងដោយ Laurence Fishburn) គោរពនៅផ្នូររបស់ John ខណៈដែលភាពយន្តបន្ត ដែលនឹងមកដល់នាពេលខាងមុខគឺ «The Continental» ដែលគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូង នៅលើសេវាស្ទ្រីម Peacock នៅថ្ងៃទី២២ ខែកញ្ញា ផលិតករ Basil Iwaynk បានបង្ហាញនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Collider យ៉ាងដូច្នេះថា ដំបូងឡើយ Reeves ប្រាថ្នាចង់បានការចាកចេញ «ច្បាស់លាស់» នៅក្នុង «John Wick: Chapter 4»។

adm

Leave a Reply

Your email address will not be published. Required fields are marked *