ព័ត៌មាន

គ្រោះថ្នាក់ចរាចរណ៍១៧៣ថ្ងៃ : មនុស្សចំនួន ៦៨៤នាក់ស្លាប់ និងរបួស ១៧៤០នាក់

ភ្នំពេញៈ រយៈពេល ១៧៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១២២២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៨៤នាក់ និងរបួសចំនួន ១៧៤០នាក់ ក្នុងនោះធ្ងន់ចំនួន ១០០៦នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលវិទ្យុបាយ័នទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ៣នាក់ និងរបួស ៦នាក់ ធ្ងន់ ៤នាក់ និងស្រាល ២នាក់។ ប្រភពដដែលបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៧៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០០០៩០គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៣១៦០គ្រឿង និងរថយន្តចំនួន ២៦៩៣០គ្រឿង ក្នុងនោះរថយន្តតូច ២០៧៥១គ្រឿង និងធំ ៦១៧៩គ្រឿង៕ ……….

ព័ត៌មាន

រដ្ឋមន្រ្តីការបរទេសអង់គ្លេសនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីកម្ពុជា អំឡុងពេលមកទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ : តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា​​ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab)រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹង​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ​រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ ​និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។​​ ​ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។ ​ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕

ព័ត៌មាន

កម្ពុជាចាប់ផ្តើម​​បើកដំណើរការចម្រាញ់មាសលើកដំបូង ជាផ្លូវការហើយ

នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ​បានប្រារព្ធ​ពិធីបើក​ដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ​ពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

ព័ត៌មាន

ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនជូនវត្តទាំង១២វត្ត ក្នុងស្រុកចំនួន០៤ នៃខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន ១២ ក្នុងស្រុកចំនួន ០៤នៃ ខេត្តពោធិ៍សាត់ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១។ លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការរីករាលដាលដោយសារជម្ងឺកូវីដ-១៩ជាសាកលនាពេលនេះ ព្រោះក្នុងដំណាក់កាល នេះព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបឯកឧត្តម និងលោកជំទាវបានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។ ម្យ៉ាងវិញទៀត លោកបានបន្ថែមថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​៕

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បានទេ

(ភ្នំពេញ)៖ ព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង […]

ព័ត៌មាន

អភិបាលរងរាជធានីភ្នំពេញ ប្រគល់ម៉ូតូបំពាក់ដោយឧបករណ៍បំពងសម្លេង ដើម្បីងាយស្រួលផ្សព្វផ្សាយវិធានការពារកូវីដ នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញជាគណៈអធិបតី ប្រគល់ម៉ូតូ ផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ចំនួន ០៤គ្រឿង ទៅដល់សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៅក្នុងបរិវេណ សាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យកាន់តែជ្រួតជ្រាប់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ កុំឲ្យភ្លេចខ្លួនពីជំងឺកូវីដ១៩ ក្នុងការអនុវត្តយ័ន្តការពារដ៏ស័ក្តិសិទ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារ។ ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន ថ្លែងថា គោលបំណងនៃការផ្តល់ជូន នៅម៉ូតូផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ទៅសង្កាត់ទាំង ០៤ ខាងលើ គឺដើម្បីឲ្យក្រុមការងារសង្កាត់ទាំង ០៤ ខិតខំចុះផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់សាម៉ី ដើម្បីបញ្រ្ជាបដល់ពួកគាត់ឲ្យយល់ដឹងកាន់តែច្បាស់អំពី ការទប់ស្កាត់ […]

ព័ត៌មាន

ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ នាំយកអំណោយ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន២គ្រួសារក្នុងស្រុកព្រះនេត្រព្រះ

————————- (បន្ទាយមានជ័យ): ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពល បានបន្តដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ រស់នៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមមាន៖ ១-លោកយាយយឹង វ៉ាង អាយុ៧៥ ឆ្នាំ មើលថែចៅចំនួន៤នាក់ ឪពុកម្តាយ ស្លាប់ចោលដោយសារជំងឺ។ ២-លោកឡាន រាម អាយុ៣០ឆ្នាំ ប្រពន្ធមានជំងឺប្រចាំកាយ រស់នៅភូមិ ប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។ អំណោយដែលផ្តល់ជូន១គ្រួសារទទួលបាន សម្ភារ គ្រឿងឧបភោគ បរិភោគ៧មុខនិង ថវិកាមួយចំនួន ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងជូនអំណោយនេះដែរ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើរ សួរសុខទុក្ខរបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់សុខទុក្ខដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានជាបន្តបន្ទាប់តាមរយ:ក្រុមការងារកន្លងមក។ លោកឧត្តមសេនីយ៍ត្រី […]

ព័ត៌មាន

ប៉ូលិសចាប់ប៉ូលិសក្លែងក្លាយជំរិតទាប្រាក់ពីប្រជាពលរដ្ឋ ដោយចោទថា ជួញដូរគ្រឿងញៀន

ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន ៤នាក់ ដែលបានក្លែងជាមន្រ្តីនគរបាលគ្រឿងញៀនចាប់ប្រជាពលរដ្ឋជំរិតទាប្រាក់ដោយចោទថា ជួញដូរគ្រឿងញៀន។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសការជាមួយកម្លាំងអធិការខណ្ឌដង្កោ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសការជាមួយកម្លាំងអធិការខណ្ឌដង្កោ ចាប់ខ្លួនមានដូចជា ៖ ១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ ផាន់ វីរ:ភក្តី ស្រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។ ៤-ឈ្មោះ សល់ ភារ: ភេទប្រុស […]

ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ : ការចេញទៅរកផ្លូវរំដោះ​ជាតិរបស់សម្តេច​តេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់ដោយផ្តើមចេញពីថ្ងៃទី២០ មិថុនា

-ប្រារព្ធខួបលើកទី ៤៤ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត​ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្នំពេញៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ គឺជាខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត​ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះតំណាង​ដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុង​ពិធី​ប្រារព្ធខួបលើកទី ៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២១ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ […]

ព័ត៌មាន

នាយទាហានកម្ពុជាចំនួន ០៧រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា​ ជំនាញវិស្វករ នៅបណ្ឌិតសភាការពារអាកាសនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

ភ្នំពែញ : នាយទាហានកម្ពុជាចំនួន ០៧ រូប សិក្សានៅបណ្ឌិតសភាការពារអាកាសនៃកងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ី នាទីក្រុងស្មលលែន បានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងរយះពេល០៦ឆ្នាំ ដោយទទួលបានសញ្ញាបត្រកំរិតថ្នាក់អនុបណ្ឌិតយោធា​ ជំនាញវិស្វករ កាលពីងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ។ សិក្ខាកាមយោធាដែលបានបញ្ចប់ការសិក្សា មានរាយនាមដូចខាងក្រោម៖ ១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត ២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ ៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត ៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា ៥- អនុសេនីយ៍ទោ លុយ វ៉ាវី ៦- អនុសេនីយ៍ទោ អួង ធៀង ៧- អនុសេនីយ៍ទោ អែម ឌី នេះជាសមិទ្ធិផលថ្មី ក៏ដូចជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងទាំងមូល ។