ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា កម្មករ កម្មការិនី និងនិយោជិត រោងចក្រនៅស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល គឺជាស្រុកដែលមានអតិភាពនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-19 មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្តកណ្ដាល នៅពេលដែលរារដ្ឋាភិបាល សម្រេចទម្លាក់នៅវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងរកអ្នកដែលប៉ះពាល់ដល់ផ្ទាល់ និងប្រយោល បន្ទាប់ពីកម្មកររោងចក្រមួយ ក្នុងស្រុកខ្សាច់កណ្ដាល មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដើម្បីធានាដល់និរន្តភាព សេដ្ឋកិច្ចនៅក្នុងខេត្តកណ្ដាល កម្មករ កម្មការិនី រោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបញ្ចៀសនូវការឆ្លងនូវមេរោគដ៏កាចសាហាវនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បាទស្នាឱ្យអាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយកម្មករដែលមានការសង្ស័យ មានជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័កឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមអ្នករត់ម៉ូតូកង់បីរាប់រយនាក់ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានយកម៉ូតូកង់បីមកចតប្រមូលផ្តុំគ្នាពេញផ្លូវលេខ៥៧២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះ ។ ពួកគាត់បានមកប្រមូលផ្តុំគ្នាមុខក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ-ក Pass App Technologies Co – Ltd ដើម្បីសុំស្នើរឲ្យក្រុមហ៊ុន ធ្វើការដំណើរការ និងApdateប្រព័ន្ធឡើងវិញ ខណ:មានភ្ញៀវប៊ុកឃីង ទៅកាន់ពួកគាត់តែappរបស់ក្រុមហ៊ុន មិនដំណើរការរយៈពេល៣ទៅ៤ថ្ងៃមកហើយ។ ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋដែលរស់នៅទីនោះ មានការមិនសប្បាយចិត្តជាមួយក្រុមហ៊ុន និងក្រុមអ្នករត់ម៉ូតូកង់បីដែលបានយកកង់បីរបស់ពួកគាត់ ចតពេញតែផ្លូវធ្វើឲ្យអ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ រកផ្លូវចេញចូលពុំរួចនោះទេ។ ដោយឡែកក្រុមអ្នករត់ម៉ូតូកង់បីបានរអ៊ូរទាំថា ក្រុមហ៊ុនPass app យកភាគរយពីពួកគាត់ហើយ បែរជាបិទប្រព័ន្ធធ្វើឲ្យភ្ញៀវប៊ុកឃីងលែងចូល ធ្វើឲ្យពួកគាត់ពិបាករកលុយ ដើម្បីចិញ្ចឹមក្រពះ និងបង់ឲ្យក្រុមហ៊ុនផងដែរ៕