ព័ត៌មាន

ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ នាំយកអំណោយ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន២គ្រួសារក្នុងស្រុកព្រះនេត្រព្រះ

————————-
(បន្ទាយមានជ័យ): ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពល បានបន្តដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ រស់នៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមមាន៖
១-លោកយាយយឹង វ៉ាង អាយុ៧៥
ឆ្នាំ មើលថែចៅចំនួន៤នាក់ ឪពុកម្តាយ ស្លាប់ចោលដោយសារជំងឺ។
២-លោកឡាន រាម អាយុ៣០ឆ្នាំ ប្រពន្ធមានជំងឺប្រចាំកាយ រស់នៅភូមិ ប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។
អំណោយដែលផ្តល់ជូន១គ្រួសារទទួលបាន សម្ភារ គ្រឿងឧបភោគ បរិភោគ៧មុខនិង ថវិកាមួយចំនួន ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងជូនអំណោយនេះដែរ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើរ សួរសុខទុក្ខរបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់សុខទុក្ខដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានជាបន្តបន្ទាប់តាមរយ:ក្រុមការងារកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុងព្រឹត្តការណ៍ ២០ កុម្ភ:ឆ្នាំ២០២១ ប្រជាពលរដ្ឋ មួយចំនួនពិតជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធបន្ត រួមគ្នាជួយដោះស្រាយតាមលទ្ធភាពជាក់ស្ដែង។
ឆ្លៀតឱកាសនោះដែរ បានក្រើនរំលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យស្អាតជានិច្ចក្នុងការរស់នៅប្រចាំថ្ងៃ និងបានសំណូមពរបន្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល វិធានការណ៍ ៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលការការឧបត្ថម្ភនាពេលនេះ បានបង្ហាញសេចក្តីរំភើប រីករាយឥតឧបមា នូវទឹកចិត្តដ៍ថ្លៃថ្លាក្នុងការជួយឧបត្ថម្ភដល់រូបគាត់ និងគោរពជូនពរជូនចំពោះ ឯកឧត្តមថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រកបដោយក្តីរំភើបមិនអាចកាត់ថ្លៃបាន៕
adm

Leave a Reply

Your email address will not be published. Required fields are marked *