ព័ត៌មាន

ប៉ូលិសចាប់ប៉ូលិសក្លែងក្លាយជំរិតទាប្រាក់ពីប្រជាពលរដ្ឋ ដោយចោទថា ជួញដូរគ្រឿងញៀន

ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន ៤នាក់ ដែលបានក្លែងជាមន្រ្តីនគរបាលគ្រឿងញៀនចាប់ប្រជាពលរដ្ឋជំរិតទាប្រាក់ដោយចោទថា ជួញដូរគ្រឿងញៀន។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសការជាមួយកម្លាំងអធិការខណ្ឌដង្កោ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសការជាមួយកម្លាំងអធិការខណ្ឌដង្កោ ចាប់ខ្លួនមានដូចជា ៖
១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ ផាន់ វីរ:ភក្តី ស្រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។
៤-ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា វត្ថុតាងចាប់យកបានរួមមានៈ ខោអាវឯកសណ្ឋានគ្រឿង២កំប្លេនិង អាវ១។ អាវគ្រោះ១ ឡូហ្គោគ្រឿងញៀន អាវកាក់១ ឡូហ្គោគ្រឿងញៀន កាតប៉ូលីសចំនួន ០៥ (ឈ្មោះតែមួយ) កាតអ្នកកាសែត តេស្តទឹកមូត្រ២ តាំប៉ុង២ និងសម្ភារ:មួយចំនួន ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *