Related Articles
បេក្ខជនជាងពីរម៉ឺននាក់ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣
ភ្នំពេញ៖ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា បណ្តាក្រុមហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារធ្វើពីបេក្ខជនជាង ពីរម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាងបីម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។ ក្រសួងការងារបានបញ្ជាក់ថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋមចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូលរួមទស្សនាតាមគេហទំព័រ Career Fair សរុបជាងពីរម៉ឺននាក់ផងដែរ។ គួររំលឹកថា ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី ១០ ខែវិច្ឆិកាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសរំលេចថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរដែលនាំមកនូវឱកាសការងារថ្មីៗ។
អគ្គស្នងការនគរបាលជាតិឃាត់ខ្លួនមុខសញ្ញាចោរលួច ០៣នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ និងម៉ូតូ នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២នេះថា៖ មុខសញ្ញាចោរលួចយ៉ាងសកម្មនៅក្រុងសៀមរាប ចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ និងម៉ូតូ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១-ជនសង្ស័យឈ្មោះ យ៉ុង សារួត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបោះគោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (អ្នកធ្វើសកម្មភាព និងជាមុខសញ្ញាសកម្ម) ។ ២. ជនសង្ស័យឈ្មោះ សែន សឿង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិល្វាក្រាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ បច្ចុប្បន្នស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម […]
លោក ហ៊ុន ម៉ានី៖ ការជាប់ឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ របស់ CPP បញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រមិនងាករេរបស់ពលរដ្ឋ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាលី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា ការជាប់ឆ្នោតជាបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ តាមរយៈបណ្តាញសង្គម Facebook នៅថ្ងទី២៦ ខែមករា ឆ្នាំ២០២១នេះ តំណាងរាស្រ្តវ័យក្មេង លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកលើគណបក្សយើង»។ ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានបន្តថា ការជឿជាក់ និងការបន្តគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានស្តែងចេញពីអ្វីដែលពួកគាត់ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះ គឺការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងក្តីសង្ឃឹមរបស់ពួកគាត់ទៅថ្ងៃអនាគត ជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានចូលរួមជាបន្តបន្ទាប់ក្នុងបុព្វហេតុជាតិ។ គណបក្សបានរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង នាថ្ងៃទី០៧ ខែមករា […]