ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

គួរទុកជាមេរៀនគ្រោះមើលមិនឃើញទេ!បុរសម្នាក់ស្លាប់ភ្លាមៗអោយដោយសារម៉ូតូអូសរម៉កបាស់ជើងបោកខ្ទប់ទ្រូងជាប់អីវ៉ាន់

 

ខេត្ដស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅលើម៉ូតូអូរម៉កខណៈដែលកំពុងបើកម៉ូតូសណ្តោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយពេញបាស់ម៉ូតូកង់ខាងមុខផ្ងារទៅក្រោយបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង១០នាទី នៅលើផ្លូវច្រកតំបន់ព្រំដែនដូង ស្ថិតក្នុងភូមិ ដូង ឃុំ ដូង ស្រុក រមាសហែក ខេត្តស្វាយរៀងនខាងមុខបារ៉ាស់ប៉ុស្តិ៍នគរបាលការពារព្រំដែនដូង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូសណ្ដោងរម៉កមួយគ្រឿងដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉កចេញពីវៀតណាមតាមច្រកព្រំដែនដូង។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុផ្លូវច្រកតំបន់ព្រំដែនដូងបណ្ដាលឲ្យម៉ូតូដែលអូសរម៉កបាស់ជើងឡើងលើកុងទ័រនិងដៃចង្កូចបោកបុកគៀបខ្ទប់ទ្រាបណ្តាលឲ្យអ្នកបើកបរស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង។

ប្រភពបានបន្តទៀតថា៖ជនរងគ្រោះនៅក្នុងហេតុការណ៍មានឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ ស្ពានជ្រៃ ឃុំដូនតី ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិ ពន្លៃ ឃុំ កក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯ វត្ថុតាងត្រូវបានប្រគល់ជូនក្រុមគ្រួសារសព៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *