ព័ត៌មានសន្តិសុខសង្គម

លិចកាណូតបាឡាស្មាច់មួយគ្រឿងនៅខាងកើតកោះចាប  ស្រុកកំពង់លែង បាត់ខ្លួនមនុស្សពីរនាក់

កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឱ្យក្រឡាប់លិច កាណូតបាឡាស្មាច់មួយគ្រឿងដែលជិះគ្នា នៅចំណុចខាងកើត កោះចាប ក្នុងភូមិសាស្ត្រឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រភពអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាក្នុងហេតុការណ៍នេះ បណ្តាលឱ្យបាត់ខ្លួនមនុស្សពីរនាក់ និងម្នាក់ទៀតហែលរួចផុតពីគ្រោះថ្នាក់ ។គិតត្រឹមព្រឹកថ្ងៃទី២៦ខែកក្កដានេះជនរងគ្រោះដែលបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។ ជនរងគ្រោះទាំងបីនាក់មាន៖  ១.ឈ្មោះ រ៉េន រឹទ្ធ ភេទ ប្រុស អាយុ៣០ឆ្នាំ ត្រូវជាប្ដី(បាត់ខ្លួន)។ ២.ឈ្មោះ អេង យីម ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធ(បាត់ខ្លួន ) និង៣.ឈ្មោះ ប៉ុន ភារម្យ ភេទ ប្រុស អាយុ១៦ ឆ្នាំ ត្រូវជាកូន បានហែលរួច ។

 

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *