ព័ត៌មានសន្តិសុខសង្គម

ឃាត់ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ

ឃាត់ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច(លួចទ្រព្យសម្បត្តិជនរងគ្រោះមិនបានសម្រេច) ដែលប្រព្រឹត្តបទល្មើសនៅចំណុច សំណង់ដីឡូត៍គ្មានលេខ ផ្លូវលេខ៥២៤ ក្រុម៥០ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ជាក់ ស្នា ហៅ ស្នា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ទីកន្លែងស្នាក់នៅ មិនពិតប្រាកដ។ សមត្ថកិច្ចចាប់វត្ថុតាងចាប់យកមាន÷កន្រៃ្តដងពណ៌ លឿង ក្រហមចំនួន០១ (ចាប់យកពីខ្លួនជនសង្ស័យ)។

ជនរងគ្រោះឈ្មោះ សុឹម នាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន UK ខុនដូ ស្នាក់នៅផ្ទះលេខ ៣៤៤ ផ្លូវលេខលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យនេះ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅប៉ុស្តិ៍ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *