ព័ត៌មាន ព័ត៌មានអន្តរជាតិ

មនុស្ស៥នាក់បានសម្លាប់ដោយសាររន្ទះបាញ់នៅក្នុងប្រទេសកាដាណា

(អន្តរជាតិ)៖ មនុស្ស៥នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ បន្ទាប់ពីព្យុះផ្គររន្ទះយ៉ាងធ្ងន់ធ្ងរ បានវាយ ប្រហារផ្នែកខ្លះនៃប្រទេសកាណាដា។នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌ មានCNN នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

យោងតាមក្រសួងបរិស្ថានកាណាដា «មានការរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៥នាក់ និងពីរបីនាក់ ផ្សេងទៀតបានរងរបួសដោយសារតែខ្យល់បក់ខ្លាំង ជាមួយនឹងព្យុះផ្គររន្ទះ ហើយក៏មានការខូចខាត យ៉ាងដំណំដល់ដើមឈើ ខ្សែបណ្តាញអគ្គិសនី និងអគារផងដែរ។

ប្រភពដដែលបានអោយដឹងថា ព្យុះផ្គររន្ទះ បានកើតឡើងនៅជិត Sarnia ដែលជាទីក្រុងមួយក្នុងរដ្ឋ Ontario ហើយបានបន្តពីភាគខាងត្បូង រដ្ឋOntario ឆ្ពោះទៅកាន់ទីក្រុង Ottawa  ។

ព្យុះនេះបានធ្វើឱ្យអតិថិជនជាង៣៥ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយ ការដាច់ចរន្តអគ្គិសនីជាច្រើន នៅតែបន្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *