ភ្នំពេញ៖ នៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចគល់ស្ពានផ្នែកខាងកើតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយូ៉តាព្រូសពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BE-2426បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើគេពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករាចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់អស់មួយកង់ខ្ទាតចេញពីកន្លែងដើមទៅផ្លូវខាងកើត ចំណែកឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើងនិងរងរបួសបុរសជាអ្នកបើកបរម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជនមួយកន្លែងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
ភ្នំពេញ)៖ កាលពី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ៖ ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់ (ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុងដើរលើចិញ្ចើមពិតមែន ដោយខ្លួនបានប្រើប្រាស់ថ្នាំញៀន […]
ខេត្តស្វាយរៀង: ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនិងក្រុមការងារចម្រុះនៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជួបជាមួយតំណាងប្រជាពលរដ្ឋដើម្បីពិភាក្សាដោះស្រាយរួមអំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំង។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងស្រុករមាសហែក លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តអស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំ ក្រសាំង ឃុំត្រស់ និង ឃុំ អណ្តូងត្របែកផងដែរ។ ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ឱ្យដឹងថា:កិច្ចការងាររបស់រដ្ឋបាលខេត្តស្វាយរៀងគឺជាអ្នកសម្របសម្រួលពីព្រោះថារឿងដីនេះវាពាក់ព័ន្ធទៅនឹងក្រសួងកសិកម្មដែលមានតំណាងក្រសួងកសិកម្មជាអ្នកចូលមកដើម្បីត្រួតពិនិត្យហើយនិងព្យាយាមដោះស្រាយឱ្យបងប្អូន។ ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍បន្តទៀតថា:នាពេលកន្លងមកអ្នកតំណាងពីមុនជាអ្នកបង្កបញ្ហារហូតមកដល់សព្វថ្ងៃនេះពីព្រោះថាមានបងប្អូនប្រជាពលរដ្ឋយើងបាននាំគ្នារៃអង្គាសថវិកាឲ្យអ្នកតំណាងមួយចំនួនអញ្ចឹងហើយនៅពេលដែលលោកបានអញ្ជើញមកជួបជាមួយបងប្អូនលោកតែងតែប្រាប់បងប្អូនប្រជាពលរដ្ឋកុំឱ្យចំណាយថវិកានៅក្នុងការរត់ឯកសារដែលវាខុសនឹងនីតិវិធីហេតុដូច្នេះហើយលោកសូមអំពាវនាវកុំឱ្យបងប្អូនចាញ់បោកគេ។ ឯកឧត្តមអភិបាលរងខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវទុកចិត្តលើរដ្ឋបាលខេត្តក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ។ដូច្នេះហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកិច្ចការអ្វីនោះត្រូវធ្វើសំណុំលិខិតក៏ដូចជាសំណើទៅតាមភូមិឃុំស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់មិនត្រូវធ្វើរំលងរដ្ឋបាលខេត្តនោះឡើយពីព្រោះថាការដោះស្រាយគឺថ្នាក់ក្រោមជាអ្នករៀបចំសំណុំឯកសារទៅតាមផ្លូវច្បាប់។ សូមរម្លឹកផងដែរថា:កិច្ចការដី៧៨គ្រួសារកន្លងមកបងប្អូនប្រជាពលរដ្ឋបានសុំទៅខេត្តក្នុងឆ្នាំ ២០១១ កន្លងមករដ្ឋបាលខេត្តបានដាក់សំណើជូនសម្ដេចនាយករដ្ឋមន្ត្រីហើយសម្តេចបានចាត់ឱ្យធ្វើការវាស់វែងដីនៅទូទាំងប្រទេសតែម្ដងដោយមានមន្ត្រីសុរិយោដីក៏ដូចជានិស្សិតស្ម័គ្រចិត្តដែលនៅពេលវាស់ចែកជូននោះគឺមានរយៈពេលមួយឆ្នាំទើបចប់សព្វគ្រប់ដោយពុំមានការតវ៉ានោះទេមានទាំងរបាយការណ៍ថែមទៀតផង។ ក្នុងកំឡុងខែកក្កដាឆ្នាំ ២០១២ គណៈរដ្ឋមន្ត្រីបានចេញស.ជ.ណបញ្ចប់រួចហើយដោយមិនទទួលស្គាល់លិខិតផ្សេងៗទៀតនោះឡើយ។ ដូច្នេះហើយសូមកុំឲ្យបងប្អូនប្រជាពលរដ្ឋជឿទៅលើការញុះញង់ថាមានការចែកដីធ្លីធ្វើប្លង់ដីទៀតឱ្យសោះ។ មានអ្នកខ្លះដើរប្រមូលលុយគេឮថាឆ្វៀលដីកន្លែងផ្សេងៗទៀតឱ្យគឺបានបញ្ចប់ហើយបើមានអីត្រូវដាក់ទៅរដ្ឋបាលខេត្ត។ អ្វីដែលខុសគឺវានៅតាមលងជានិច្ច។ អ្នកដែលរំលោភយកដីធ្លីត្រូវមានទោសទណ្ឌ។ ដូច្នេះតំណាងបងប្អូនប្រជាពលរដ្ឋត្រូវស្វែងរកឯកសារគេផងជៀសវាងមានបញ្ហា។ នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ការដាំឈើដែលមានល្បឿនលឿនដោយដាំវិលជុំ។ ដូច្នេះរដ្ឋត្រូវធ្វើតាមច្បាប់បើខុសច្បាប់និងទទួលទោសទណ្ឌជាប់ពន្ធនាគារពីមួយឆ្នាំទៅ ៥ឆ្នាំ។ សូមបញ្ជាក់ផងដែរថា:នៅក្នុងឱកាសនោះដែរក្រុមការងារចម្រុះក៏បានអញ្ជើញចុះទៅត្រួតពិនិត្យទីតាំងដីស្ថិតនៅក្នុង ឃុំ ត្រស់ ឃុំ អណ្តូងត្របែក និង ឃុំក្រសាំង ស្រុករមាសហែកដែលត្រូវបានជនមិនស្គាល់មុខយកកូនឈើទៅដាំក្នុងបំណងរំលោភយកដីរដ្ឋផងដែរ។