ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋ ២៦ គ្រួសារសុំទៅដល់់ឯកឯកឧត្តម ឃួង ស្រេង មេត្តាជួយអន្តអន្តរាគមន៍អោយពួកគាត់បានប្រើប្រាស់ផ្លូវបេតុងមួយខ្សែរ

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ២៦គ្រួសារ រួមទាំងកម្មករ កម្មការិនីរោងចក្រ រាប់រយនាក់ទៀតមានទីលំនៅ ស្នាក់នៅផ្ទះជួល និងបន្ទប់ជួល ដែលរស់នៅប្លុកផ្លូវទាល់ ដែលស្ថិតនៅក្រុម៣ ភូមិជម្ពូវ័ន២ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខ្លះជាង ១០ឆ្នាំ ខ្លះពី ២០ ទៅ ៣០ឆ្នាំក៏មាននោះ។ តាមរយៈសារព័ត៌មាននៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ នេះដែរ បានស្នើរសុំទៅឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ ឲ្យពួកគាត់បានប្រើប្រាស់ផ្លូវខាងក្រោយផ្សារជម្ពូវ័ន (បែកពីផ្លូវជាតិលេខ៤ មកទល់និង បុរីឯករាជ២) ទៅតភ្ជាប់និងផ្លូវរោងចក្រ ឃ្យូ អឹម អាយ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ជាប្រចាំរាល់ថ្ងៃ និងគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានមនុស្សស្លាប់បាត់បង់ជីវិតក៏មាននោះ។

ប្រជាពលរដ្ឋម្នាក់បានរៀបរាប់ប្រាប់ឱ្យដឹងថា ដោយសារតែមានរថយន្តតូច ធំ និង យានជំនិះ យ៉ាងច្រើនកុះករនាំគ្នាធ្វើចរាចរណ៍លើផ្លូវ រោងចក្រ ឃ្យូ អឹម អាយ ជារៀងរាល់ថ្ងៃ មិនថា នៅពេលព្រឹក ពេលថ្ងៃ និង យប់ ហើយម្យ៉ាង តែងតែកើងមាននូវករណីគ្រោះថ្នាក់ចរាចរណ៍ រហូតឈានទៅដល់ការស្លា.ប់បាត់បង់អាយុជីវិតរបស់មនុស្សទៀតនោះ។ ទើបពួកគាត់ធ្វើការស្នើសុំតាមរយៈសាព័ត៌មាន ធ្វើការស្នើសុំទៅដល់់ឯកឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ មេត្តាជួយអន្តអន្តរាគមន៍អោយពួកគាត់បានប្រើប្រាស់ផ្លូវបេតុងមួយខ្សែរ ដែលបែកចេញមកពីផ្លូវជាតិលេខ ៤ រហូតដល់បុរីឯករាជ២ ហៅថា <<ផ្លូវខាងក្រោយផ្សារជម្ពូវ័ន>> ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវរោងចក្រ ឃ្យូ អឹម អាយ ផងដែរនោះ។ ម្យ៉ាងទៀត ក៏សម្រួលដល់ប្រជាពលរដ្ឋចំនួន ២៦ គ្រួសារ រួមទាំង កម្មករ កម្មការិនីរោងចក្រ រាប់រយនាក់ ដែលកំពុងស្នាក់នៅតាមផ្ទះជួល និងបន្ទប់ជួល នៅក្នុងប្លុកផ្លូវទាល់ខាងលើ ដោយមានការលំបាកយ៉ាងខ្លាំងនៅពេលដែល ក្មេងៗទៅសាលារៀន ពួកគាត់ចេញទៅប្រកបមុខរបររកស៊ី ធ្វើការងារផ្សេងៗ និងជាពិសេសខ្លាចមក្រែងកើតមាននូវករណីអគ្គិភ័យជាដើមនោះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា កាលពីខែ មករា ឆ្នាំ ២០២២ កន្លងមកនេះ ប្រជាពលរដ្ឋទាំង ២៦គ្រួសារ រួមទាំងកម្មករ កម្មការិនីរោងចក្រ មានទីលំនៅក្នុងប្លុកផ្លូវទាល់ខាងលើ បានធ្វើលិខិតស្នើសុំទៅសាលាខណ្ឌពោធិ៍សែនជ័យ ដោយសុំតភ្ជាប់ពីផ្លូវរោងចក្រ ឃ្យូ អឹម អាយ តភ្ជាប់ទៅផ្លូវបេតុងខាងក្រោយផ្សារជម្ពូរវ័នដែរ តែគ្មានដំណោះស្រាយអះអាងថា <<ផ្លូវបេតុងមួយខ្សែនេះ វាស្ថិតនៅក្នុងប្លង់កម្មសិទ្ធរបស់គេ>> និង អាជ្ញាធរខ្លះក៏ជំរុញឲ្យឡើងទៅតុលាការផងដែរ។

ដោយសារតែគ្មានដំណោះស្រាយអំពីសំណាក់អាធរខណ្ឌពោធិ៍សែនជ័យ ចំពោះការស្នើរសុំអន្តរាគមន៍រឿងតភ្ជាប់ពីផ្លូវរោងចក្រ ឃ្យូ អឹម អាយ ទៅផ្លូវបេតុងខាងក្រោយផ្សារជម្ពូវ័ន ដែលត្រូវបានម្ចាស់ដីម្ខាងផ្លូវមកធ្វើរបងបិទមិនឲ្យដើរ ដោយអះអាងថា<< ផ្លូវនេះ គឺស្ថិតនៅក្នុងប្លង់កម្មសិទ្ធរបស់ខ្លួន>>។ ក្នុងការបម្រើរទៅជាផ្លូវសម្រាប់ប្រជាពលរដ្ឋសារធារណៈ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នោះ ទើបបានពួកគាត់ស្នើរសុំទៅដល់ឯកឧត្តម ឃួង ស្រេង ជាអភិបាលសាលារាជធានីភ្នំពេញ ជួយអន្តរាគមន៍រឿងនេះដល់ពួកគាត់ផងចុះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *